ប្រភពពីក្រុមហ៊ូទីអះអាងថា ក្រុមនេះបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣គ្រឿង

2026/07/27 02:52:27 pm        97

ប្រភពមួយនៅក្នុងក្រុមនេះដែលត្រូវបានដកស្រង់សម្តីដោយអ្នកផ្សាយព័ត៌មាន Al Mayadeen ដែលមានមូលដ្ឋាននៅលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ូទីនៅប្រទេសយេម៉ែនបានកំណត់គោលដៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួនបីគ្រឿងក្នុងរយៈពេល ៤៨ម៉ោង កន្លងមកនេះ។

ប្រភពនេះបាននិយាយថា ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការហាមឃាត់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ក្រុមនេះលើការដឹកជញ្ជូនតាមផ្លូវទឹករបស់អារ៉ាប៊ីសាអ៊ូឌីត។

ប្រភពនេះអះអាងថា គ្មាននាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតណាមួយបានឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកចូលភាគខាងត្បូងទៅកាន់សមុទ្រក្រហមនោះទេ ចាប់តាំងពីការបិទផ្លូវត្រូវបានដាក់កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបញ្ជាក់ថា នាវាអារ៉ាប៊ីសាអ៊ូឌីតចំនួន ១៦ គ្រឿង ត្រូវបានបង្វែរត្រឡប់មកវិញ និងបដិសេធមិនឲ្យឆ្លងកាត់»។

ការអះអាងទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញា ធរអារ៉ាប៊ីសាអ៊ូឌីត ឬក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនោះទេ។

ក្រុមហ៊ូទីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់គោលដៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួនពីរគ្រឿងដែលរំលោភលើការហាមឃាត់ផ្លូវសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រក្រហម។ ក្រោយមក ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាក់ថា នាវាដឹកប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការវាយប្រហារ និងឆេះយ៉ាងសន្ធោសន្ធៅ៕


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
2026/07/27 12:06:58 pm        108
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
2026/07/27 12:05:04 pm        124
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
2026/07/27 12:01:26 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ​សារនៅតែត្រូវបាន​បន្តបញ្ជូនទៅ​វិញទៅមកជាមួយអាមេរិក​ តែ​លក្ខខណ្ឌសម្រាប់ការចរចា មិនមានទេ​

2026/07/27 04:17:01 pm
​លោក Netanyahu ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានដីកាចាប់ខ្លួនក៏ដោយ
2026/07/27 04:12:54 pm
​អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលា​បុណ្យ​ចំនួន ៥កន្លែង​ក្នុងរាជធានីភ្នំពេញ
2026/07/27 04:12:06 pm
​ទិន្នន័យមន្ទីរបញ្ចកោណបង្ហាញថា កងទ័ពអាមេរិកជាង២០០នាក់រងរបួសចាប់តាំងពីអាមេរិកបន្តអរិភាពជាមួយអ៊ីរ៉ង់
2026/07/27 04:08:31 pm
​ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី
2026/07/27 04:01:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm