ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី

2026/07/27 04:01:33 pm        125

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ទោះបីជួបប្រទះបញ្ហាប្រឈម ជាពិសេស​ហានិភ័យ​ដែល​កើត​ឡើង​ពី​កត្តា​ខាង​ក្រៅក្តី ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ខណៈ​ដែល​វិស័យ​នេះ​ត្រូវ​បានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និង​សាធារណជន​ទូទៅ ទៅ​លើ​ការ​ចូល​រួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ​​។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធ​ផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ការបន្ត រក្សាបានស្ថិរភាពអត្រាប្តូរ​ប្រា​​​ក់​ បា​ន​ជួយកា​រ​ពា​រ​អំណាចទិញនៃប្រាក់រៀល និងបន្ថយសម្ពាធមួយផ្នែកនៃអតិផរណា ហើយ​បាន​ផ្តល់​ជា​យុ​​ថ្កា​មួយ​នៃលំនឹងសេដ្ឋកិច្ច។ ជាមួយគ្នានេះការគរពូ​ន​ទុ​នបម្រុងអន្តរជាតិ ដែល​សម្រេច​បាន​ក្នុង​កម្រិតខ្ពស់គ្រប់គ្រាន់ បានបន្តពង្រឹង ប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និង​រួម​ចំណែក​បន្ថែមទៀត ក្នុងការរក្សាជំនឿទុកចិត្តរបស់វិនិយោ​គិ​ន​ម​កលើសេដ្ឋកិច្ចកម្ពុជា។ ទោះ​យ៉ាង​ណា​កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម មិនអ​នុ​ញ្ញា​ត​​ឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ​ក្នុ​ង​កា​រកា​​ត់បន្ថយសម្ពាធ អតិផរណានោះទេ ដោយ​ត្រូវ​ពឹង​ផ្អែក​ជា​ចម្បង​ទៅ​លើ​នយោបាយ​សារ​ពើ​ពន្ធ​។

លោកជំទាវបណ្ឌិត បន្តថា ចំពោះប្រព័ន្ធធនាគារ ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួន ជា​ពិសេស​ហានិភ័យដែលកើត ឡើងពីកត្តាខាងក្រៅក្តី ប្រព័ន្ធធនាគារ​កម្ពុជា​នៅ​តែ​បន្ត​មាន​សុខ​ភាព​រឹងមាំ​។​ ក៏ប៉ុន្តែ​ដោយសារអភិរក្សនិយម នៃការអភិវឌ្ឍប្រព័ន្ធ ធនាគារ ក្នុងរយៈ​ពេល​ជិត​៣​ទសវត្សរ៍​កន្លង​ម​ក​នេះ ​​ប្រព័ន្ធធនាគារក៏ត្រូវបានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និង​សាធារណជន​ទូទៅ ទៅលើការចូលរួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ​​។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធធនាគារកម្ពុជា បានសហការអនុវត្តការងារយ៉ាងសកម្ម ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលការ​រ​ក្សា​​​​ស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ នៅតែជាអាទិភាពចម្បង។

ប្រព័ន្ធធនាគារបានអនុវត្តវិធានការអ​នុ​គ្រោះ​​ប្រ​ក​បដោយពិលាស ជាពិសេសតាមរយៈការរៀបចំឥណទានឡើងវិញ ចំនួនជិត ២៤ ​គណនី ដែលមានទំហំឥណទានសរុប ៤,៨ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧,៥% នៃទំហំឥណទានសរុប។ ហើយបច្ចុប្បន្ន វិធានការទាំងនេះ កំពុងត្រូវបានធ្វើប្រក្រតីកម្មឡើងវិញ​ សំដៅពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ។​ ម្យ៉ាងទៀតវិស័យធនាគារបានជួយ គាំទ្រដល់​វិស័យចម្បងៗ ជាពិសេសវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យអាទិភាពចំពោះសេដ្ឋកិច្ចកម្ពុជា ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់សមស្របសម្រាប់បង្កើតនិង​អភិ​​វ​ឌ្ឍ​អាជីវកម្ម។​

ជារួម, ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញបទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យ និងទស្សនអនាគត ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ច។ ចំពោះការគ្រប់គ្រងលើការ កើនឡើងនូវ​ឥណទានមិនដំណើរការ ប្រព័ន្ធធនាគារបានបង្កើនការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទានមិនដំណើរការសុទ្ធ មានកម្រិតទាបត្រឹម ៣,៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់របស់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការ ខាតបង់ជាយថាហេតុ។ គួររំលេចថាប្រ​សិទ្ធ​ភាព​នៃការគ្រប់គ្រងហានិភ័យមកលើប្រព័ន្ធធនាគារ ក៏ទាមទារចាំបាច់នូវកិច្ចសហការ របស់ភាគី​ពាក់ព័ន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
2026/07/27 02:15:28 pm        165
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
2026/07/27 02:15:08 pm        103
រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព
2026/07/27 02:07:46 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូវ៉ែតថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូទីលើនាវានៅសមុទ្រក្រហម

2026/07/27 04:49:49 pm
​ការស្ទង់មតិ​របស់​ Yomiuri៖ ការ​ពេញ​ចិត្ត​ ចំពោះ​នាយករដ្ឋមន្ត្រីជប៉ុន​ ធ្លាក់ចុះ ខណៈអតិផរណាប៉ះពាល់​​
2026/07/27 04:44:59 pm
​ប្រធានាធិបតីអ៊ុយក្រែននិយាយថា រុស្ស៊ី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់
2026/07/27 04:43:10 pm
​ចិនធ្វើការល្បាតតាមអាកាស និងជើងទឹក នៅសមុទ្រចិនខាងត្បូង
2026/07/27 04:41:35 pm
​លោក Zelenskyy នឹង​ក្លាយ​ជា​ភ្ញៀវ​បរទេសដំបូងគេរបស់​នាយករដ្ឋមន្ត្រី​អង់គ្លេសថ្មី លោក​ Burnham
2026/07/27 04:39:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm