អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័​ និងបន្លាលួស​ នៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក

2026/07/27 04:22:55 pm        183

បន្ទាយមានជ័យ​៖​ នៅរសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្ដម​ អ៊ុ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានសម្របសម្រួលជូន​ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី​ បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័​ និងបន្លាលួស​ នៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Thomas Andrews ដែលបានអញ្ជើញមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់បងប្អូនជនភៀសសឹក ដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា ដែលមកទល់ពេលនេះមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ហើយក៏

ជាខេត្តដែលទទួលរងគ្រោះ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទិដ្ឋភាពជាច្រើន ដែលបណ្តាលមកពីសង្គ្រាមឈ្លាន ពានរបស់ភាគីថៃមកលើប្រទេសកម្ពុជាចំនួនពីរលើក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី -២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល២១ថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមានប្រជាជនចំនួនជាង៦ម៉ឺន៤ពាន់គ្រួសារ មនុស្សរាយជាង២១ម៉ឺន នាក់ និងកុមារជាង៦ម៉ឺន នាក់ដែលមានទីលំនៅរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជម្លៀស និងភៀសសឹកមកកាន់ទីកន្លែងសុវត្ថិភាព បណ្តោះអាសន្ន រួមទាំងព្រះសង្ឃផងដែរ។ក្នុងព្រឹត្តិការណ៍នាពេលនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ចំនួន៩នាក់ និងរងរបួសជាច្រើននាក់ ខូចខាតលំនៅដ្ឋានវត្តអារាម និងភូមិចំនួន៦ភូមិ ត្រូវបានកងទ័ពថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធទាំងកម្រោល ល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។ ជាពិសេសកុមារៗ កុមារជាង៦ម៉ឺន នាក់ ត្រូវឃ្លាតឆ្ងាយពីការសិក្សា សាលារៀនមួយចំនួនត្រូវបានបំផ្លាញ ដោយសារយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ស្រោចរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានោះដែរលោក Thomas Andrews ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ជាទីតាំងមួយក្នុងចំណោមទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង នៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ។

សូមបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់លោក Thomas Andrews មកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ឃិនសារិទ្ធ

 

អត្ថបទដែលទាក់ទង

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាពមនុស្សធម៌ ព្យាបាល​ជំងឺជូន​ប្រជាជន​ភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ
2026/07/27 04:20:49 pm        150
អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលា​បុណ្យ​ចំនួន ៥កន្លែង​ក្នុងរាជធានីភ្នំពេញ
2026/07/27 04:12:06 pm        171
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី
2026/07/27 04:01:33 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយអូម៉ង់អំពីច្រកសមុទ្រហ័រមូសទេ

2026/07/27 05:56:04 pm
​ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ
2026/07/27 05:55:13 pm
​សមាជិកព្រឹទ្ធសភារុស្ស៊ីរិះគន់ភាពក្រអឺតក្រទមរបស់ក្រុមអ្នកនយោបាយលោកខាងលិច
2026/07/27 05:22:05 pm
​អតីតប្រធានាធិបតីហុងឌូរ៉ាស វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយការលើកលែងទោសពីលោក Trump
2026/07/27 05:13:54 pm
​អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនព្រម​ឱ្យសហរដ្ឋអាមេរិកកំណត់ពេលវេលានៃ​សង្គ្រាម និងសន្តិភាពនោះឡើយ​
2026/07/27 05:11:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm