បងប្អូនខ្មែររស់នៅអាមេរិក​ មានមោទនភាព​ នឹងក្រវីទង់ជាតិខ្មែរ​ទទួលស្វាគមន៍​សម្តេចតេជោ

2022/05/05 10:45:48 pm        694

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បានសម្តែងមោទនភាព នឹងត្រៀមទង់ជាតិខ្មែរក្រវីស្វាគមន៍ ពេលវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន អញ្ជើញសម្តេចទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១២-១៣ខាងមុខនេះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVតាមរយៈវិដេអូពីចម្ងាយ (ពី USA) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ បានលើកឡើងថា ក្នុងនាមលោក​ជាពលរដ្ឋខ្មែរម្នាក់​ដែល​កំពុងស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ​លោកពិតជាមានមោទនភាព​យ៉ាងខ្លាំង​ចង់មើលចង់ឃើញ និងចង់ជួបមុខសម្តេចតេជោ ហ៊ុន សែន ពេលដែលសម្តេចទៅដល់សហរដ្ឋអាមេរិក ខណៈដែល​លោកចង់មើលចង់ឃើញ មុខសម្តចដោយផ្ទាល់នេះ ​ដោយ​សារ​តែ​លោក​ស្ងប់ស្ងែង​ថា ​ជាក្មេង​កសិករក្រីក្រម្នាក់បានក្លាយទៅជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិនោះ។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចេញដំណើរពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដោយ​យន្តហោះពិសេសរបស់កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ​ ហើយនៅល្ងាចថ្ងៃទី ១០ដដែលនេះ ​សម្តេចតេជោនឹងផ្តើមជួបជាមួយបងប្អូនខ្មែរ​ ដែលរស់នៅទីនោះ ដែលបាន​មកស្វាគមន៍ និង​ទទួលសម្តេចនៅ​ព្រលានយន្តហោះ។ ថ្ងៃទី១១​សម្តេច​ក៏នឹងបន្តជួបជាមួយ​បងប្អូនខ្មែរ​ដែលមានចំនួនច្រើនជាបន្តទៀត​ ដែលបានអញ្ជើញមកស្វាគមន៍ និង​សួរសុខទុក្ខ​ជាមួយ​សម្ដេច។ ដោយឡែកសម្រាប់ថ្ងៃទី១២ ​និងថ្ងៃទី១៣ ​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ នៅរដ្ឋធានីវ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក។

ពេលវត្តមានទៅដល់ទីក្រុងវ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក ​មានបងប្អូន​ខ្មែររាប់ពាន់នាក់​ដែលកំពុង រស់នៅ​សហរដ្ឋអាមេរិក ​បានកំពុងទន្ទឹងរងចាំទទួល​ និងស្វាគមន៍​សម្តេចតេជោ​ ហ៊ុន សែន ខណៈបងប្អូន​ខ្មែរទាំងនោះ​បានចាត់ទុកដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជានេះ វាជាកាលានុវត្តភាពមួយទៀត​ដើម្បីបង្កើនទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជា និង​អាមេរិកឲ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀតនោះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm