អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង ដើម្បី​ពង្រឹងការ​ប្រមូល​ចំណូលពន្ធ

2022/05/05 10:54:47 pm        831

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ក្នុងគោលបំណងឱ្យសាធារណជនទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែក ក្នុងការពង្រឹងការប្រមូលចំណូលពន្ធជូនរដ្ឋឱ្យកាន់តែប្រសើរ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងនៅក្នុងពិធីបើកដំណើរការ ​ជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង របស់​អគ្គនាយកដ្ឋានពន្ធដារ ​(GDT Lucky Draw) ​នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២នេះថា ជាង ១០ ឆ្នាំ​កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលបានល្អប្រសើរ ​និងបានកើនឡើងគួរជាទីកត់​សម្គាល់ ​ដែលការកើនឡើងនេះ ​ពន្ធដារ​បាន​អនុវត្តនូវវិធានការ​ជាច្រើនដូចជា ការដាក់ចេញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើម្បី​សម្រួល​ និងផ្តល់ភាព​ងាយស្រួល​ជូនប្រជាពលរដ្ឋ និង​ការ​អនុវត្តតាមយុទ្ធ​សាស្រ្ត​គៀគរ​ចំណូលជាដើម។

ជាក់ស្តែងការដាក់ឲ្យដំណើរកម្មវិធីវិក្កយបត្រនាំសំណាងនៅពេលនេះ ​គឺមានគោលបំណង ឱ្យសាធារណជនទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកក្នុងការពង្រឹងការប្រមូលចំណូលពន្ធជូនរដ្ឋឱ្យកាន់តែប្រសើរឡើង និងជួយបង្កើនតម្លាភាពក្នុងការប្រមូលចំណូលពន្ធ។​

បន្ថែមពីលើនេះ ប្រជាពលរដ្ឋ នឹងមានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនផងដែរ និងក៏ជាឱកាស​ចូលរួម​ចំណែក ក្នុងការពង្រឹងការចំណូលរបស់អគ្គនាយកដ្ឋាន​ពន្ធដារ ជាពិសេស​ជាការ​ចូលរួម​ចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី ១ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន​ចំនួន​ជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ​១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ចំណូលនេះ​កើនឡើងជាង ២២%៕អត្ថបទ ស៊ុន រ៉ាឌី



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        408
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm