អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល បានជាងពាក់កណ្តាលនៃផែនការក្នុងរយៈពេល៤ខែ

2022/05/05 11:32:03 pm        613

ភ្នំពេញ៖ ត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២២ប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលជាង ៥៣ ភាគរយ នៃផែនការកំណត់ដោយច្បាប់។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងនៅក្នុងពីធីបើកដំណើរការ ជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង របស់​អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw) នៅថ្ងៃទី ៥ខែឧសភា ឆ្នាំ២០២២ នេះ។

ឯកឧត្តម គង់ វិបុល លើកឡើងថា ទោះជាស្ថានភាពសេដ្ឋកិច្ច​មាន​ការថមថយ ក្នុងរយៈពេល​ប៉ុន្មាន​ចុងក្រោយនេះក្តី, អគ្គនាយកដ្ឋានពន្ធដារតែងតែគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ និងលើសផែនការ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះ។

ជាក់ស្ដែងឆ្នាំ២០២០ សម្រេចបាន ១០១,៣៦% នៃផែនការប្រចាំឆ្នាំ និងឆ្នាំ២០២១ សម្រេចបាន ១២៤,០២% នៃផែនការប្រចាំឆ្នាំ។ ចំណែក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូលសម្រេចបាន ​៥៣,២៧% ​នៃផែនការប្រចាំឆ្នាំ ដែលជាចំនួនមួយបង្ហាញ​ឲ្យ​ឃើញ​ថា​ ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

ឯកឧត្តម បញ្ជាក់ថា ចំ​ពោះលទ្ធផល​ប្រមូលចំណូលដ៏ប្រសើរនេះ​ គឺ​បានកើតក្រោមមាគ៌ាដឹកនាំ​ដ៏​ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ​និងទស្សនវិស័យវែងឆ្ងាយ ព្រមទាំងបានដឹកនាំប្រទេស​កម្ពុជា​ឆ្លងកាត់វិបត្តិកូវីដ-១៩ ​បាន​ប្រកប​ដោយ​សុវត្ថិភាព​ សុខុមាលភាព តាមរយៈការដាក់​ចេញ​នូវវិធាន​ការ​ត្រឹមត្រូវ ​និងទាន់ពេលវេលា ​ជាពិសេសការការចាក់វ៉ាក់សាំង​ ដែលជាយុទ្ធសាស្ត្រគន្លឹះ និង​រហូតឈានដល់ការបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ​គឺបានធ្វើឲ្យកម្ពុជា សម្រេច​នូវ​បរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព ​និងប្រកបដោយភាពល្អប្រសើរ ។

ក្នុងពិធីនេះដែរ, លោក Arnaud Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​នៅកម្ពុជា ថ្លែងថា នៅ​ក្នុងស្ថានភាពនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ នេះ វិស័យភោជនីយដ្ឋាននៅកម្ពុជា បានធ្លាក់​ចុះយ៉ាងខ្លាំង ​ជាក់ស្តែងនៅក្នុងរយៈពេល ២ឆ្នាំ ​កន្លងមកនេះ បានធ្លាក់ចុះ ៥០% ក្នុងនោះ​ប្រសិនគ្មាន​ការគិតគូរ ជួយ​ជ្រោមជ្រែង​ពីរាជរដ្ឋាបាលនោះទេ វិស័យនេះ​ក៏គ្មានឱកាស​មក​ដល់​ពេលនេះផងដែរ។

ក្នុងនាមជាប្រធានសមាគម លោករំពឹងថា វិស័យភោជនីយដ្ឋាននៅកម្ពុជា នឹងរីកចម្រើនឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ​បានខិតខំប្រែងប្រែង​ និងអនុវត្តវិធានការជាច្រើន ដើម្បីទប់ស្កាត់​នឹងវិបត្តិនៃជម្ងឺកូវីដ ១៩នេះ ដោយបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបានឈាន​បើក​អាជីវកម្មឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        343
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm