ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទទួលបានលេខដីឡូតិ៍ និងផ្ទះ ឱ្យត្រៀមលក្ខណៈសម្បត្តិចូលទៅតាំងទីលំនៅថ្មី និងចុះកិច្ចសន្យាប្រគល់ និងទទួលដីឡូតិ៍ និងផ្ទះ ក្រោមកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. បានថ្លែងបិទក្នុងកម្មវិធីចាប់ឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ថា លេខាធិការដ្ឋាន ផ.ក.អ. ជូនដំណឹងកាលបរិច្ឆេកតាមរយៈរដ្ឋបាលរាជធានីឥ-ខេត្តសាមី នាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តម ជាមួយគ្នានេះ លេខាធិការដ្ឋានបានប្រគល់នូវបញ្ជីឈ្មោះ និងលេខដីឡូតិ៍ និងផ្ទះ(១ច្បាប់) កំណត់ហេតុស្តីពីការ ចាប់ឆ្នោតយកលេខដីឡូតិ៍ ដីឡូតិ៍និងផ្ទះចំនួន១ច្បាប់ និងផែនទីបង្ហាញលេខដីឡូតិ៍និងផ្ទះៗពីលេខ២៦៣ ដល់លេខ៨០០ សម្រាប់ បុគ្គលមានសិទ្ធិទទួលដីទាំង ៥៣៨គ្រួសារចំនួន១ច្បាប់ ជូនដល់រដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ ដើម្បីរាជធានី-ខេត្តនីមួយៗ មានមូលដ្ឋានជម្រាបជូនបុគ្គលមានសិទ្ធិទទួលដីគម្រោងទី១ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួន។
បើតាម លេខាធិការដ្ឋាន ផ.ក.អ. សម្រាប់ការងារបន្ត លេខាធិការដ្ឋាននឹងជំរុញរៀបចំបង្កើតភូមិជាផ្លូវការ សាងសង់សាលារៀន ប៉ុស្តិ៍សុខភាពផ្សារសហគមន៍ ពន្យល់ អប់រំ បណ្តុះបណ្តាល ស្វែងរកទីផ្សារការងារ ទីផ្សារកសិផល ជំរុញការអភិវឌ្ឍនិងវិនិយោគ សម្របសម្រួល ដោះស្រាយបញ្ហាចំ ស្រាយបញ្ហាចំពោះមុខ និងជួយគាំពារ ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលបានតាំងទីលំនៅថ្មីក្នុងទីតាំងកម្មវិធី។ ជាពិសេសជំរុញការខិតខំលើកកម្ពស់សុខភាព អនាម័យ សមត្ថភាពទាំងជំនាញគិត និងជំនាញ បច្ចេកទេស លទ្ធភាពទីផ្សារការងារ ផ្សារការងារ ទីផ្សារផលិត ទីផ្សារសេវាកម្ម ទីផ្សារឥណទាន លទ្ធភាពចូលរួមការពារព្រៃ និង ផលិតភាពទាំង បរិមាណនិងគុណភាព ដើម្បីពួនជ្រុំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅទីនោះឱ្យកាន់តែប្រសើរឡើង។
លេខាធិការដ្ឋាន ផ.ក.អ. សង្ឃឹមយ៉ាងមុតមាំថា៖ «សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែកគាំពារ គាំទ្រ និង មនសិការស្នេហាជាតិ ក្នុងឧត្តមប្រយោជន៍បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។ អនុវត្តយ៉ាងសកម្មក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ អត្ថបទ៖ ធូ វិរៈ







