កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា

2026/07/28 10:47:50 am        214

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី (AVC Cup) លើកដំបូង នាឆ្នាំ២០២៧ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ដ្រ​ក្នុង​ពាន​រង្វាន់​បាល់​ទះ​អាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជាមួយក្រុមបាល់ទះជម្រើស​ជាតិ​វៀតណាម ​ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបានកៅអីលេងពានកម្រិតទ្វីបនេះ ក្រោម​លក្ខ​ខណ្ឌ​ផ្សេង​គ្នា​។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ ជាមួយ​ពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានលើកដំបូង ក្នុងពាន​រង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ជាមួយការ​ទទួល​ស្វាគមន៍​ដ៏​កក់​ក្ដៅពីថ្នាក់ដឹកនាំ ព្រមទាំងមានពិធីដង្ហែរអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ពី​អាកាសយានដ្ឋានអន្ដរជាតិតេជោ ឆ្ពោះទៅមកកាន់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយ​មាន​ការ​ចូល​រួមសាទរយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។

ទន្ទឹមជា​មួយដំណើរវិលត្រឡប់ប្រកបដោយមោទនភាពនេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏​បាន​បង្ហើប​នូវដំណឹងល្អមួយទៀត សម្រាប់ក្រុមបាល់ទះបុរសកម្ពុជា ដែលនឹង​ទទួល​បាន​កៅ​អី​លេង​ពាន​បាល់ទះអាស៊ី នាឆ្នាំ២០២៧ ក្នុងនាមម្ចាស់ពានបាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ និង​ក្រុម​ជម្រើស​ជាតិវៀតណាម ម្ចាស់ពានជើងទី២ ដែលទទួលបានកៅអីពានកម្រិតទ្វីបនេះដូចគ្នា ។ រីឯឥណ្ឌូនេស៊ី ក្នុងនាមក្រុមការពារជើងឯក AVC Cup ព្រមទាំងហ្វីលីពីន ដែល​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ពានរង្វាន់ AVC Cup 2027 ក៏នឹងមានកៅអីក្នុងការប្រកួតនេះផងដែរ។

ជាមួយការ​សាង​សមិទ្ធផលដ៏ភ្ញាក់ផ្អើល និងទទួលបានឱកាសពានកាន់តែធំនេះដែរ ចំពោះ​មុខ​សហព័ន្ធ​នឹង​ព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង ពិសេសការជ្រើស​រើស​កីឡាករ​មក​ជំនួស​បន្ថែម​ បន្ទាប់កីឡាកររាមច្បងមួយចំនួន មានបញ្ហារបួស ដើម្បីត្រៀម​លក្ខណៈ​ចូល​រួម​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន ​នាឆ្នាំក្រោយ ទាំងស៊ីហ្គេម ពានបាល់ទះអាស៊ីអាគ្នេយ៍ ពិសេសការត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ពានបាល់ទះទ្វីបអាស៊ីតែម្ដង។

ដោយឡែកកីឡាករ សួន ចាន់ណារ៉ូ និង គួន មុំ បានបង្ហាញនូវមោទនភាព ក្រោយ​សម្រេច​បាន​នូវ​ក្ដី​ស្រម៉ៃ​ដ៏​ធំ ក្នុងការនាំពាន និងមេដាយមាសព្រឹត្តិការណ៍ប្រចាំតំបន់ត្រឡប់មកមាតុភូមិ ជា​មួយ​ការ​ស្វាគមន៍ដ៏កក់ក្ដៅពីប្រជាពលរដ្ឋ។ បែបនេះក្ដី ពួកគេបានតាំងចិត្ត និងប្ដេជ្ញា​បន្ដ​ការ​ខំ​ប្រឹង​បន្ថែម​ទៀត ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតជាច្រើន នាពេលខាងមុខ។

សូមរំឮកថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចំណាយពេលត្រឹម ២រដូវកាលប៉ុណ្ណោះ ដើម្បី​ក្លាយ​ជាជើ​ងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ ឆ្នាំ២០២៦ នៅលើទឹកដីហ្វីលីពីន ក្រោយ​យក​ឈ្នះក្រុមថៃ ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-​២សិត នៅវគ្គផ្ដាច់ព្រ័ត្រ មុនបន្ដធ្វើដំណើរទៅប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅ​ទឹកដីឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ ដោយ​ទទួល​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។ យ៉ាងណាមិញសរុបពិន្ទុការប្រកួតទាំង ២ជើង ក្រុមបាល់ទះកម្ពុជា ក៏ទទួលបាន​កៅ​អី​លើក​ដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm        188
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
2026/07/27 02:02:14 pm        194
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm        654

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ

2026/07/28 12:15:54 pm
​មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
2026/07/28 12:15:01 pm
​សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
2026/07/28 12:03:47 pm
​ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
2026/07/28 12:02:49 pm
​ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
2026/07/28 11:50:15 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 07:18:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm