មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»

2026/07/28 12:15:01 pm        171

លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា យុវជនកម្ពុជា គ្រប់​រូប​ជា​សសរ​ទ្រូង នៃប្រទេសជាតិ ជាអ្នកបន្តវេន​ប្រកបដោយថាមពល ដែលមានតួនា​ទីសំខាន់ ក្នុង​ការ​ថែ​រក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានសុខសន្តិភាព និង​វិបុលភាពរុងរឿង ល្បី​ល្បាញ​នៅ​លើ​ឆាកអន្តរជាតិ។

ការ​ថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «តួនាទី​យុវវ័យ​ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៦ នៅសាលអង្គរវត្ត ទីស្តីការក្រសួង។

លោកជំទាវរដ្ឋលេខាធិការបន្តថា ការងារថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិ ទាំង​មរតក​វប្បធម៌​រូបី ​និងអរូបី ត្រូវការចាំបាច់មិនអាចខ្វះបាន​​ពីកម្លាំងចូលរួមយ៉ាងសកម្មរបស់ក្មួយៗ ដែល​ជា​យុវជនក​ម្ពុជាជំនាន់ថ្មីគ្រប់រូប​ ដែលជាអ្នកត្រូវស្នងមរតកវប្បធម៌ពីចាស់ៗ ដើម្បីទទួល​ថែ​រក្សា​បន្ត​​កុំឱ្យបាត់បង់។ ហេតុនេះ ការរៀបចំសិក្ខាសាលា បានឆ្លើយ​តប​ទៅ​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​ក្មួយ​ៗ​យុវជន យុវនារី ដែលជាកុលបុត្រ កុលធីតាខ្មែរ ប្រកបដោយសក្កានុពល និងជាទំ​ពាំង​ស្នង​ឫ​ស្សី​ដ៏រឹ​ងម៉ាំ ដែលត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង​កិច្ច​ប្រតិបត្តិ​ផ្សេងៗ របស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និង​ចូល​រួម​លើក​កម្ពស់​វប្បធម៌​ជាតិ ​ដោយក្តីមោទកភាព នៅលើឆាកអន្តរជាតិ។

ឆ្លៀត​ក្នុងឱកាសនេះ លោកជំទាវ នេត្រ ភូម៉ារី បានលើកយកព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រ ដែល​បាន​កើត​ឡើងអស់​រយៈ​កាល​ជាង​ ៥០០ឆ្នាំមកហើយ ក្រោយការបែកបាក់អង្គរ គឺប្រទេស​ជិត​ខាង​យើង​មួយ​នេះ ​ដែលតែងតែចិញ្ចឹមចិត្ត និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុង​មហិច្ឆិតា មុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជាទុកជារបស់ខ្លួន ដោយការបង្កហេតុ រក​លេស ​បង្កើតជាជម្លោះ បញ្ឆេះជាសង្គ្រាមវាយដណ្តើមកាន់កាប់ និងប្លន់យកទឹកដីកម្ពុជា។ ពួក​អមិត្ត ទាំងនោះតែងបង្កើតល្បិចកល ពិសពុល ដើម្បីបោក​បញ្ឆោតប្រជាជនខ្មែរទាំងឡាយ ឱ្យ​បំផ្លាញ មរតកវប្បធម៌ខ្លួនឯង ដោយមិនដឹងខ្លួន។ បទពិសោធន៍ ដែលយើងបាន ដឹង​ឮ​គ្រប់​ៗ​គ្នា​នោះ​គឺ ​កំណត់ត្រាជារឿងរ៉ាវប្រវត្តិសាស្ត្រ មានដូចជា ៖ រឿងស្តេចសៀម​មកបបួលស្តេចខ្មែរ ភ្នាល់​ប្រជល់​គោ ដោយសៀមបានបោកបញ្ឆោតយកគោយន្ត មកជល់ជាមួយសត្វគោខ្មែរ ដែល​បង្ហាញ​ឱ្យ​ដឹង​ ក្នុងរឿងព្រះគោព្រះកែវ រឿងរ៉ាវទាក់ទងនឹង​ការបែក​បាក់រាជធានីលង្វែក ដោយ​ការ​បាច​ប្រាក់​ដួង​ និងការបោកបញ្ឆោតឱ្យមានការដាប់បំផ្លាញរូបចម្លាក់​នៅតាមប្រាសាទបុរាណខ្មែរ​មួយ​ចំនួន ​ព្រមទាំងការបំផ្លាញ និងលួចយករតនៈវត្ថុដ៏មានតម្លៃចេញពី​ទឹកដី កម្ពុជាជាដើម។ ជាក់​ស្តែង ​រយៈពេលជិតមួយឆ្នាំមកហើយ ដែលកងទ័ពថៃ បានបង្កើតលេស ដោយការ ចោទប្រកាន់​ពី​បូរណភា​ពទឹ​កដីចាប់ពីកោះគុតក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្រ​បី រហូតដល់តំបន់មុំ៣។ ការបង្កហេតុនេះចាប់ផ្តើម ឡើងពីការធ្វើបាតុកម្ម រហូត​ដល់​ការ​បាញ់​ស​ម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ នៅក្នុង​អំឡុង​នៃ​សង្គ្រាម​នោះ​ទាហាន​ថៃ​មិន​បាន​ញញើត និងបានបំពានលើច្បាប់អន្តរជាតិ ដោយបានបាញ់ និងទម្លាក់​គ្រាប់​បែក​មក​លើ​ប្រាសាទ​បុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ជាពិសេស​ប្រាសាទ​ព្រះវិហារ​ដ៏​ប្រណិតរបស់ជាតិយើង។

លោកជំទាវ បានបញ្ជាក់ទៀតថា ទង្វើរបស់អ្នកជិតខាងរបស់យើងនេះបានផ្តល់ជាបទពិសោធន៍ និង​មេ​រៀនដ៏ឈឺចាប់បំផុត ដល់ប្រជាជនខ្មែរ និងជាពិសេសក្មួយៗទាំងអស់ឱ្យចងចាំ និងប្រែ​ក្លាយ​កំហឹង​នេះទៅ​ជាការខិតខំ រៀនសូត្រក្រេបយកចំណេះដឹង និងស្វែងយល់ឱ្យ​បាន​ច្បាស់​អំពី​ប្រវត្តិ​សាស្ត្រប្រ​ទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយ​ក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
2026/07/28 12:03:47 pm        143
ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
2026/07/28 12:02:49 pm        173
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
2026/07/28 11:41:11 am        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា

2026/07/28 01:02:17 pm
​អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
2026/07/28 01:00:39 pm
​មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
2026/07/28 12:58:24 pm
​អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
2026/07/28 12:56:31 pm
​រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
2026/07/28 12:50:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 07:18:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm