Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

2026/07/28 01:39:25 pm        114

ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ RB Leipzig, Yan Diomande បានព្រម​ព្រៀង​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លិបយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពី Paris Saint-Germain សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែងចង់បាន។

កីឡាករជម្រើសជាតិកូតឌីវ័រវ័យ ១៩ឆ្នាំរូបនេះ ក៏ធ្លាប់ជាគោលដៅរបស់ Liverpool ផងដែរ ដោយ​ក្លិប​អង់​គ្លេសបានដាក់សំណើដំបូងប្រមាណ ៦៩ លានផោនកាលពីខែមិថុនា ប៉ុន្តែត្រូវបាន RB Leipzig បដិសេធ។ បន្ទាប់មក Liverpool បានបង្វែរគោលដៅទៅរកកីឡាករផ្សេង ខណៈ PSG ក៏​បាន​សម្រេចមិនចូលរួមក្នុងការប្រជែងតម្លៃជាមួយ Real Madrid។

តាមប្រភពព័ត៌មាន PSG ត្រូវបានគេរាយការណ៍ថា បានដាក់សំណើចុងក្រោយប្រមាណ ១០២.​៥ ​លានផោន សម្រាប់ Diomande កាលពីថ្ងៃអាទិត្យ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។

ទន្ទឹម​នឹង​នេះ Real Madrid បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Diomande​។ កិច្ចសន្យារបស់គេត្រូវបានគេរាយការណ៍ថា នឹងមានរចនាប័ទ្ម​ស្រដៀង​នឹង​កិច្ច​សន្យា​របស់​ខ្សែបម្រើអង់គ្លេស Jude Bellingham ដែលផ្តល់រង្វាន់ និងប្រាក់លើក​ទឹក​ចិត្ត​អាស្រ័យ​លើ​សមិទ្ធផលរបស់កីឡាករ ហើយអាចធ្វើឱ្យ​ប្រាក់​ចំណូល​របស់​គេ​កើន​ឡើង​ជា​បន្ត​បន្ទា​ប់​ពីមួយឆ្នាំទៅមួយឆ្នាំ។

Real Madrid ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ លើស ១០០ លានផោន ដើម្បីនាំយក Diomande មកកាន់កីឡដ្ឋាន Santiago Bernabéu។

RB Leipzig បានព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​កីឡាករ​វ័យ​ក្មេ​ង​រូប​នេះ​ឱ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែក្លិបបានទទួលស្គាល់ថា ការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុបចំពោះ Diomande គឺ​មាន​កម្រិតខ្ពស់ខ្លាំង ហើយពិបាក​នឹង​បដិសេធ​សំណើដែ​ល​អាច​ក្លាយ​ជា​តម្លៃ​លក់​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសា​ស្ត្រ​ក្លិប។

Diomande ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំ Bundesliga រដូវកាល ២០២៥-២៦ បន្ទាប់ពីរកបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៨ដង កាលពីរដូវកាល​មុន​។

កីឡាកររូបនេះបានចាកចេញពីប្រទេសកំណើតកូតឌីវ័រ ទៅចូលរួមជាមួយ​សាលា​បាល់​ទាត់​មួយ​នៅ​សហ​រដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ មុនពេលផ្លាស់ទៅកាន់ក្លិប Leganes របស់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
2026/07/28 12:45:16 pm        141
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
2026/07/28 12:27:39 pm        155
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
2026/07/28 11:50:15 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជំរឿន៖ ចំនួនប្រជាជនកូរ៉េខាងត្បូងកើនឡើងតិចតួចក្នុងឆ្នាំ ២០២៥ ដោយសារកំណើននៃ អន្តោប្រវេសន៍

2026/07/28 03:06:52 pm
​ឥណ្ឌាកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនជុំវិញការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ
2026/07/28 03:03:07 pm
​ក្រសួងការបរទេស៖ ទណ្ឌកម្មដែលកំណត់គោលដៅលើដៃគូថាមពលរបស់រុស្ស៊ីគំរាមកំហែងដល់ទីផ្សារពិភពលោក
2026/07/28 03:00:19 pm
​សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
2026/07/28 02:57:03 pm
​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
2026/07/28 02:54:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm