បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"

2026/07/28 01:51:17 pm        122

ស្ថាប័នបាល់ទាត់អង់គ្លេសបានសម្រេចដាក់ឱ្យសាកល្បងច្បាប់ថ្មីមួយក្នុងរដូវកាលនេះ ដើម្បី​ទប់​ស្កាត់​ការ​ប្រើប្រាស់យុទ្ធសាស្ត្រ "យុទ្ធសាស្ត្រផ្អាកការប្រកួតតាមរយៈការព្យាបាលអ្នកចាំទី" "Goalkeeper Tactical Timeout" ដែលកំពុង​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​រដូវកាលចុងក្រោយ។

ការសាកល្បងនេះទទួលបានការឯកភាពពី សមាគមបាល់ទាត់អង់គ្លេស (FA), Premier League, English Football League (EFL), National League និង Women's Super League ដោយមានការអនុញ្ញាតជាផ្លូវការពី ក្រុមប្រឹក្សាអន្តរជាតិកំណត់ច្បាប់បាល់ទាត់ (IFAB)​។

តាម​ច្បាប់ថ្មី ប្រសិនបើអាជ្ញាកណ្តាលអនុញ្ញាតឱ្យក្រុមគ្រូពេទ្យចូលមកព្យាបាលអ្នកចាំទី ក្រុម​នោះ​នឹង​ត្រូវ​ដកកីឡាករម្នាក់ដែលលេងនៅលើទីលាន ចេញពីការប្រកួតរយៈពេល ១ នាទី បន្ទាប់​ពី​ការ​ប្រកួត​ចាប់ផ្តើមឡើងវិញ។

គ្រូបង្វឹកនឹង​មាន​ពេល ១០ វិនាទី ដើម្បីជ្រើសរើសកីឡាករដែលត្រូវចាកចេញពីទីលាន និង​ជូន​ដំណឹង​ទៅ​មន្ត្រីទី៤។ បើមិនអាចសម្រេចបានក្នុងរយៈពេល ១០ វិនាទីនោះ ប្រធានក្រុម នឹង​ត្រូវ​ចាក​ចេញ​ពីទីលានជំនួស។

ការសាក​ល្បងច្បាប់ថ្មីនេះ នឹងចាប់ផ្តើមអនុវត្តជាលើកដំបូងក្នុងការប្រកួតពានរង្វាន់ League Cup វគ្គជម្រុះ រវាង Tranmere Rovers និង Rochdale នៅថ្ងៃសៅរ៍ខាងមុខ។

ទន្ទឹម​នឹង​នេះ ប្រភពពី BBC Sport ក៏បានឱ្យដឹងថា ក្របខណ្ឌ A-League របស់អូស្ត្រាលី កំពុង​ត្រៀម​សាកល្បងច្បាប់ស្រដៀងគ្នាផងដែរ ប៉ុន្តែក្នុងករណីនោះ ប្រធានក្រុម នឹងត្រូវចាក​ចេញ​ពី​ទីលាន​តែ​ម្តង នៅពេលអ្នកចាំទីទទួលការព្យាបាល។

ការផ្លាស់​ប្តូរនេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់ការព្យាបាលអ្នកចាំទីជាលេស ដើម្បី​ពន្យា​ពេល ឬផ្តល់ឱកាសឱ្យក្រុមសម្រាក និងរៀបចំយុទ្ធសាស្ត្រឡើងវិញ ដែលជា​វិធី​សាស្ត្រ​មួយ​កំពុង​ត្រូវ​បានប្រើប្រាស់កាន់តែញឹកញាប់ក្នុងបាល់ទាត់សម័យទំនើប។

ក្រៅពីផ្តល់​ឱកាសឱ្យគ្រូបង្វឹករៀបចំយុទ្ធសាស្ត្រឡើងវិញ វិធីសាស្ត្រនេះក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្អាក់​ចង្វាក់​លេងរបស់គូប្រកួត នៅពេលដែលភាគីម្ខាងកំពុងគ្រប់គ្រងការប្រកួត ឬ​កំពុង​មា​ន​ស​ន្ទុះ​ល្អ​។

ជាក់ស្តែង កាលពីខែវិច្ឆិកាកន្លងទៅ លោក Daniel Farke អ្នកចាត់ការក្រុម Leeds United បាន​ចោទ​ប្រកាន់​អ្នកចាំទី Gianluigi Donnarumma របស់ Manchester City ថា បានធ្វើ​ពុត​ជា​រង​របួស ​ដើម្បីបង្អាក់ភាពរលូននៃចង្វាក់លេងរបស់គូប្រកួតដែលកំពុងមានប្រៀប៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
2026/07/28 01:39:25 pm        114
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
2026/07/28 12:45:16 pm        141
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
2026/07/28 12:27:39 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជំរឿន៖ ចំនួនប្រជាជនកូរ៉េខាងត្បូងកើនឡើងតិចតួចក្នុងឆ្នាំ ២០២៥ ដោយសារកំណើននៃ អន្តោប្រវេសន៍

2026/07/28 03:06:52 pm
​ឥណ្ឌាកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនជុំវិញការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ
2026/07/28 03:03:07 pm
​ក្រសួងការបរទេស៖ ទណ្ឌកម្មដែលកំណត់គោលដៅលើដៃគូថាមពលរបស់រុស្ស៊ីគំរាមកំហែងដល់ទីផ្សារពិភពលោក
2026/07/28 03:00:19 pm
​សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
2026/07/28 02:57:03 pm
​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
2026/07/28 02:54:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm