ផលិត​ផល​ក្នុង​ស្រុក​កាន់​តែ​រីក​ចម្រើន​ ពង្រីក​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​

2026/07/28 02:06:13 pm        135

ភ្នំពេញ៖​ ក្រោម​ការ​ជំរុញ​ និង​គាំទ្រ​យ៉ាង​សកម្ម​ពី​រាជ​រដ្ឋា​ភិបាល ​និង​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​ ផលិត​​ផល​ក្នុង​ស្រុក​កម្ពុជា​កំពុង​បន្ត​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​រីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​។​ បច្ចុប្បន្ន ​ផលិត​ផល​ដែល​ផលិត​ក្នុង​ស្រុក​មាន​វត្ត​មាន​នៅ​ស្ទើរ​គ្រប់​ផ្សារ​ទំនើប​ និង​បណ្តាញ​ចែក​ចាយ​​ធំៗ​ ដោយ​ផ្តល់​ជម្រើស​កាន់​តែ​សម្បូរ​បែប​ដល់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ 

ការកើនឡើងនៃវត្តមានផលិតផលក្នុងស្រុកនៅតាមផ្សារទំនើប បានឆ្លុះបញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ផលិតក​ម្ម​ក្នុងស្រុក និងការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ផលិតផលជាច្រើនប្រភេទ រួមមានចំណីអាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និង​ផលិតផលកែច្នៃផ្សេងៗ ត្រូវបានដាក់តាំងលក់យ៉ាងទូលំទូលាយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​កាន់តែច្រើន។

ការរីកចម្រើននេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង​វិធាន​ការ​ជាច្រើន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព ស្តង់ដារ​ផលិត​កម្ម ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារថ្មីៗ។ ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក៏បានសហការជាមួយវិស័យឯកជនក្នុងការរៀបចំពិព័រណ៍ផលិតផល និងកម្មវិធី​ផ្សព្វ​ផ្សាយ​នានា ដើម្បីបង្កើនការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលដែលផលិតនៅកម្ពុជា។

តំណាងសហគ្រាសផលិតក្នុងស្រុក បានលើកឡើងថា ការគាំទ្រផលិតផលក្នុងស្រុក មិន​ត្រឹម​តែ​ជួយ​ពង្រឹងការអភិវឌ្ឍវិស័យផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើន​ប្រាក់​ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ។ ជាពិសេស ការប្រើប្រាស់ផលិតផលក្នុងស្រុក បានផ្តល់ជាកម្លាំង​ចិត្ត​ដល់​ម្ចាស់​សហគ្រាស​ក្នុង​ការ​ពង្រឹងកា​រ​ផលិតដោយផ្តោតលើស្តង់ដារ គុណភាព និងអនាម័យ​ឱ្យស្របទៅតាម​ស្តង់ដារ​ចំណី​អាហារ​។

ស្របពេលតម្រូវការទីផ្សារបន្តកើនឡើង និងអ្នក​ប្រើ​ប្រាស់​កាន់​តែ​ផ្តល់​អាទិភាព​ដល់​ផលិត​ផល​ដែល​មាន​គុណភាព ផលិតផលក្នុងស្រុក​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ឱកាស​ពង្រីក​ទីផ្សារ​កាន់​តែ​ទូលំ​ទូលាយ។ ការបន្តពង្រឹងគុណភាព ការច្នៃប្រឌិត និងការសហការរវាងរាជរដ្ឋាភិបាល វិស័យ​ឯកជន និងអ្នកផលិត នឹងក្លាយជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និង​លើក​កម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
2026/07/28 12:50:06 pm        125
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
2026/07/28 12:35:29 pm        269
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
2026/07/28 12:29:40 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនជុំវិញការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ

2026/07/28 03:03:07 pm
​ក្រសួងការបរទេស៖ ទណ្ឌកម្មដែលកំណត់គោលដៅលើដៃគូថាមពលរបស់រុស្ស៊ីគំរាមកំហែងដល់ទីផ្សារពិភពលោក
2026/07/28 03:00:19 pm
​សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
2026/07/28 02:57:03 pm
​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
2026/07/28 02:54:05 pm
​អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ខណៈកាកបាទក្រហមសម្របសម្រួលការបញ្ជូនទៅកាន់ហ្កាហ្សា
2026/07/28 02:49:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm