សប្បុរសជន៣ស្ថាប័នផ្សេងគ្នាបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាសម្រាប់ទិវា៨ឧសភា

2022/05/06 03:04:22 am        204

ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ខែឧសភា២០២២នេះ មាន៣ស្ថាប័នផ្សេងៗគ្នា បានបរិច្ចាគថវិកាតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេសកម្ពុជា។ ដែលពិធីនេះធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ 

ក្រុមទី១ដែលបានអញ្ជើញបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា គឺដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសហការី បានឧត្ថមថវិកាមួយចំនួន ក្រុមទី២ធនាគារកម្ពុជាសាធារណៈ ឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារ និងក្រុមទី៣ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យន័រតុន បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ ។

ក្នុងឱកាសជួបសវនាការនោះសប្បុរជនទាំង៣ក្រុម ពិតជាក្តីសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តព្រទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមការងារ បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភា២០២២នេះ។ ទុកសម្រាប់ជាជំនួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ។

លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំង៣ក្រុមខាងលើ ដែលបានចូលរួមបរិចា្ចគថវិកា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២នេះ។ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀត។

លោកជំទាវអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់ការកៀងគររកជំនួយឧបត្ថមទិវា៨ឧសភាឆ្នាំនេះ ហាក់មានសន្ទុះខ្លាំងជាងរាល់ឆ្នាំ បីទោះជាស្ថិតក្នុងវិបត្តកូវីដ-១៩ក៏ដោយ រឺឯចំនួនវិញក៏មានការកើនឡើងផងដែរ។ លោកជំទាវបានបញ្ជាក់ថា ការដែលមានសន្ទុះកើនឡើងនេះ គឺមកពីប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមក្រហមកម្ពុជា ក្នុងចែករំលែកធនធានផ្ទាល់ខ្លួន ទោះបីតិចក្តី ច្រើនក្តី នេះគឺជាទឹកចិត្តដ៏ល្អមួយ របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងសម័យសុខសន្តិភាពនេះ។ 

លោកជំទាវបន្តថាជំនួយដែលបានមកពីសប្បុរសធម៌ទាំងនេះ គឺបាកបាទក្រហមកម្ពុជា បានយកទៅធ្វើជា អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនទីជនបទ ធ្វើផ្ទះជូនអតីតយុទ្ឋជន ឧត្ថមទៅតាមមន្ទីពេទ្យ តាមអង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។ ជាក់ស្តែងដូចជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺក្រុមកាងារកាកបាទក្រហមកម្ពុជា បានបន្តយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅតាមទីជនបទដាច់ស្រយ៉ាលឆ្ងាយៗ ដែលកំពុងតែត្រូវការជំនួយជាចាំបាច់៕​អត្ថបទ ៖ សំ​ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm