ទុរគតជន ចាស់ជរា និងប្រជាពលរដ្ឋងាយរងគ្រោះ ៨៨គ្រួសារ ទទួលអំណោយ​ពី​កាកបាទក្រហមកម្ពុជា

2022/05/06 04:03:12 pm        622

ក្នុងស្ថានភាពនៃការជាប់ដៃដាំដុះបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ ពួកគាត់​អាចប្រឈម​បញ្ហា​កង្វះស្បៀងអាហារដូច្នេះ ដើម្បីជួយសម្រាលនូវទុក្ខលំបាកទាំងនេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន បានឱ្យចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្តនាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅក្នុងខេត្តក្រចេះបន្តទៀត។

ជាក់ស្តែងនៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានបន្ត​ចែក​អំណោយ​ជូនប្រជាពលរដ្ឋ មកពីភូមិចំនួន៨ នៃឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះចំនួន ៨៨គ្រួសារទៀត ដើម្បីសម្រាលការលំបាកទៅដល់ពួកគាត់ ដែលកំពុង​តែត្រូវការ​ជំនួយ​ជា​ចំបាច់។ 

មានមតិសំណេះសំណាលនាពេលនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំ សួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស ជាពិសេស​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាល សម្តេច​តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឱ្យអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ មិនត្រូវឱ្យពលរដ្ឋណាម្នាក់ ស្លាប់បាត់​បង់​ជីវិត​ដោយ​សារ​ខ្វះស្បៀ​ង​អាហារ​នោះ​ទេ។

ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍បន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់​ចំពោះ​សុខភាព ព្រោះរដូវនេះភ្លៀងបានធ្លាក់មកបណ្តើរៗហើយ មានទឹកដក់ មានដង្កូវទឹក បណ្តាល​ឱ្យកើត​ជាមូស ខាំដល់កូនចៅ និងក្រុមគ្រួសារ នាំឱ្យកើតជំងឺផ្សេងៗ។ ដូច្នេះត្រូវគេងក្នុងមុង ពាក់​ខោអាវ​ឱ្យ​បានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើ​យ៉ាង​ណា ដើ​ម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។

ឯកឧត្តមវេជ្ជ. បញ្ជាក់ផងដែរថា នៅតាមបណ្តាខេត្តនានា នៅដើមរដូវវស្សានេះមានភ្លៀងធ្លាក់ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ផ្គររន្ទះបាញ់ ធ្វើឱ្យរលំបាក់បែកផ្ទះសំបែង គ្រោះថ្នាក់ដល់មនុស្ស និងស្លាប់គោក្របីជាច្រើនក្បាល ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។

នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរូបនេះបានឱ្យដឹងទៀតថា អំណោយ​ដែល​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋនាឱកាសនេះ គឺបានមកពីសប្បុរជននានា ដែលបានបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា៨ឧសភា ដែលធ្វើសកម្មភាពមនុស្សធម៌ដ៏ធំមួយនេះ បានបន្តសកម្មគ្រប់ទិសទី ជាពិសេសអ្នកដែលជាមុខសញ្ញាអទិភាព របស់កាកបាទក្រហម​កម្ពុជា។​

សូមជម្រាបថា បន្ទាប់ពីការចែកជូនប្រជាពលនៅតាមទីតាំងខាងលើរួច ក្រុមការងារ​បានបន្តដំណើរ​នាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយ លោកតាចាស់ជរា ដែលជាទុរគតជនគ្មានទីពឹង មានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរបាន នៅតាម​ខ្នង​ផ្ទះ​មួយ​ចំនួន​ទៀត​ផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm