សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការវាស់វែង ការកំ ណត់ព្រំដី ការចុះបញ្ជី និងការចែកប័វិញ្ញាបនបត្រជូនប្រជាពលរដ្ឋឲ្យបានចង់សព្វគ្រប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ ខណៈមកដល់សព្វថ្ងៃរដ្ឋចុះបញ្ជីក្បាលដីបានជាង១៤លានក្បាលដីហើយនោះ។
ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ នៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះគោលការណ៍ ដែលរាជរដ្ឋាភិបាលត្រូវធ្វើបន្តក្នុងគោលបំណងជំរុញការអភិវឌ្ឍរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងនវានុវត្តន៍នោះ ក្រសួងដែនដីនគរូប នីយកម្ម និងសំណង់ត្រូវតែជំរុញការចុះបញ្ជីដីធ្លីឲ្យចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៦ និងបញ្ចប់ការចែក ប័ណ្ណនៅចុងឆ្នាំ២០២៧តាមការគ្រោងទុក ខណៈរដ្ឋបាលខេត្តដែលនៅសល់ត្រូវចូលរួមអនុវត្តន៍កិច្ចការ ងារនេះប្រកបដោយស្មារតីបុរេសកម្ម និងការងារទទួលខុសត្រូវខ្ពស់។
សម្តេចបានបញ្ជាក់ថា«ជាលទ្ធផលក្នុងរយៈពេលជិតបីឆ្នាំនេះ យើងបានវាស់វែងបន្ថែម៦,៣លាន ក្បាលដី។ ដូច្នេះសរុបមកតាំងពីអាណត្តិមុនគឺមាន១៤លានក្បាលដី យើងបានចេញប័ណ្ណបន្ថែម២,៦ លានប័ណ្ណ អញ្ចឹងសរុបមកជិត១០លានប័ណ្ណ ដែលយើងបានចេញ ហើយបានចែកវិញ្ញាបនបត្រមកដល់ ពេលនេះ៩លានប័ណ្ណស្មើនឹង៨៦ភាគរយនៃក្បាលដី» ។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិសិក្សាដាក់ចេញនូវយន្តការ និងវិធានការថ្មីសំដៅកាត់បន្ថយនីតិវិធី ស្មុគស្មាញ និងជំរុញការផ្តល់សេវាចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធបានកាន់តែឆាប់រហ័ស ហើយសម្តេច ក៏បានជំរុញឲ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ចែកប័ណ្ណកម្មសិទ្ធដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសាមីផងដែរ៕








