អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាប្រតិបត្តិការបង្រ្កាបនិងបោសសម្អាត Online Scams

2026/07/29 03:18:07 pm        151

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម Arif Havas Oegroseno បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាបនិងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជារបត់ថ្មីមួយដ៏លេចធ្លោ។

ការកោតសរសើនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលបានវិវត្តកាន់តែប្រសើរ ជាពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប., ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងលិខិតូបករណ៍សំខាន់ៗពាក់ព័ន្ធដទៃផ្សេងទៀត ដែលរួមចំណែកដល់ការអនុវត្តយុទ្ធនាការបោសសម្អាត និងបំបែកសម្បុកឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាស្វែងរកវិធានការមានប្រសិទ្ធភាពបន្ថែមសម្រាប់កិច្ចការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកលនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ និងបានស្នើឱ្យភាគីឥណ្ឌូនេស៊ីផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប ឯកឧត្តម Arif Havas Oegroseno បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់សហការផ្តល់ការគាំទ្រ និងជំនួយក្នុងការសម្របសម្រួលបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់ទៅប្រទេសកំណើតវិញនាពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាបនិងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជារបត់ថ្មីមួយដ៏លេចធ្លោ។

ឯកឧត្តម បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាលុបបំបាត់ប្រព័ន្ធអេកូឡូហ្ស៊ីឆបោកសកលនេះ។ ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាកិច្ចសហការលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារួម។

ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនេះ សបញ្ជាក់ពីឆន្ទៈ និងដំណើរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនពីប្រទេសដែលរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅជាប្រទេសដែលនាំមុខគេមួយ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មាន និងការជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕អត្ថបទ៖ វង្ស សុភាព


អត្ថបទដែលទាក់ទង

តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
2026/07/29 02:41:36 pm        157
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងប្រជាពលរដ្ឋលើវិស័យសុខុមាលភាព
2026/07/29 02:33:14 pm        173
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥
2026/07/29 02:24:26 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋខេត្តកណ្ដាល សប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

2026/07/29 04:28:59 pm
​វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
2026/07/29 04:27:46 pm
​ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្តេជ្ញាចិត្តខ្ពស់ជំរុញការតភ្ជាប់វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ
2026/07/29 04:25:53 pm
​ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ
2026/07/29 04:24:46 pm
​អ៊ីរ៉ង់ ស្នើផែនការគ្រប់គ្រងបណ្ដោះអាសន្នកាន់តែធំធេងនៅច្រកសមុទ្រ Hormuz លើការដឹកជញ្ជូនឆ្លងកាត់
2026/07/29 04:23:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm