ក្រុម U23 កម្ពុជា​ចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ក្រោយ​ទៅដល់​វៀតណាម ១​ថ្ងៃ​

2022/05/06 10:35:04 am        616

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបានចាប់ផ្ដើម​សកម្មភាព​ហ្វឹកហាត់​របស់ខ្លួន​ហើយកាលពី​ថ្ងៃទី​០៥ ខែឧសភា​ម្សិលមិញ បន្ទាប់ពី​ធ្វើដំណើរ​ទៅ​វៀតណាម ១​ថ្ងៃដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នាពេល​ឆាប់ៗ​ខាងមុខ។​

​ថ្ងៃ​ដំបូងនៃ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​លើទឹក​ដី​វៀតណាម​នេះ គឺ​បន្ដ​ដឹកនាំ​ផ្ទាល់​ដោយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាជាមួយ​កីឡាករ ២០​នាក់ដែល​ត្រូវ​បានប្រកាស​មុន​ចាក​ចេញពី​មាតុភូមិ ១​ថ្ងៃ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​ជម្រើសជាតិ U23 កម្ពុជាគឺ​ស្នាក់នៅ​សណ្ឋាគារ Nam Cuong នៃ​ក្រុង Nam Dinh ដែល​នៅ​ជិត​នឹង​កន្លែង​ហ្វឹកហាត់ក៏ដូចជា​កន្លែង​ប្រកួត​ផ្លូវការ​ផងដែរ។​

​សូមបញ្ជាក់ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជាគឺ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ខណៈដែល​ប្រកួត​ដំបូងនឹងត្រូវ​ជួប​ឡាវនា​ថ្ងៃទី​០៩ ខែឧសភា។​ ​ដំណាលគ្នា​ផងដែរ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជាក៏បាន​ចាប់ផ្ដើម​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​លើកដំបូង​របស់ខ្លួនដែល​គ្រោង​ជួប​ហ្វីលីពីននា​ថ្ងៃទី​០៩ ខែឧសភា មុន​បន្ដ​ជួប​ក្រុម​ម្ចាស់ផ្ទះ​វៀតណាមនា​ថ្ងៃទី​១៤ ខែឧសភាក្នុង​ពូ​ល A ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm