រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្កើតទម្លាប់ល្អក្នុងការងារ ជាគន្លឹះសម្រាប់ការបង្កើនគុណភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃសមិទ្ធផល»

2026/07/29 04:42:12 pm        122

រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៥ ដែលមានមន្រ្តី​សុខាភិបាល​គ្រប់​ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ​(Zoom) សរុបចំនួន ២៩៦៧ នាក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការកោតសរសើរ និង​អរគុណ​ដល់​ថ្នាក់​ដឹក​នាំ​សុខាភិបាល​គ្រប់​កម្រិត ប្រធានមន្ទីរពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមភាគីពាក់ព័ន្ធទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​ឆ្លើយត​បទៅ​នឹងយុ​ទ្ធនាការ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ឈាម​យ៉ាង​សកម្ម និងការសហការរួមគ្នា។ លើសពីនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក អង្គភាព​បម្រើ​សេវា​សុខាភិបាល​ទាំងសេវាសាធារណៈ និងឯកជនទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើភាពត្រឹមត្រូវ នៃ​ការថែទាំ និងព្យាបាលឲ្យស្របទៅនឹងនិយាមស្តង់ដារជាតិ និង​ប្រើប្រាស់​ភាព​បុរេ​សកម្ម​ក្នុង​ការ​ត្រៀម​លក្ខណៈឆ្លើយតបទៅនឹងស្ថានភាពរាតត្បាតនៃជំងឺគ្រុនឈាម ដែលអាច​ប្រែប្រួល​នា​ពេល​ខាង​មុខ​។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ក៏បានបង្ហាញជូននូវវឌ្ឍនភាព នៃស្ថានភាព​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ឈាម និងផែនការបន្តសម្រាប់អនុវត្ត។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធាន​បទ​ទាក់​ទង​នឹង​ជំហ៊ាន​នៃកា​រ​ធ្វើ​ផែន​ការ ដោយបកស្រាយលម្អិតពីគន្លឹះក្នុងការបង្កើតទម្លាប់ល្អ និងការរៀប​ចំ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្រុម​ការងារ។

ជាមួយគ្នានេះ មណ្ឌលសុខភាពសំរោង ក៏បានចែក​រំលែក​នូវ​បទ​ពិសោធន៍​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល ដើម្បីក្លាយជាមណ្ឌលសុខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុង​វិស័យសុខាភិបាលឆ្នាំ២០២៥ ដោយបង្ហាញនូវកិច្ចខិតខំកែលម្អសេវាជាជំហ៊ានៗ មិនឈប់ឈរ ប្រើ​ប្រាស់នវានុវត្តន៍ និងបង្កើនសាមគ្គីភាពរវាងបុគ្គលិក និងសហគមន៍៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
2026/07/29 04:40:20 pm        74
ការជាប់ជាមន្ត្រីកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានជាតិស្ថិតិអាចទទួលប្រាក់បៀវត្សរហូតដល់ ៦លានរៀល
2026/07/29 04:35:16 pm        102
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តពោធិ៍សាត់
2026/07/29 04:33:59 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ UN៖ យន្តហោះ Boeing ដែល Reuters កំណត់អត្តសញ្ញាណ​ ​ បានដឹកអាវុធឱ្យ​ក្រុម RSF នៅ​ស៊ូដង់

2026/07/29 06:59:38 pm
​GCC ប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
2026/07/29 06:57:16 pm
​អ្នករាយការណ៍ពិសេស UN បង្ហាញពីចំណាប់អារម្មណ៍ពាក់ព័ន្ធលទ្ធផលនៃការបោសសម្អាត Online Scams
2026/07/29 06:52:10 pm
​អ្នកការទូតរុស្ស៊ី៖ លោក ហ្សេឡិនស្គី កំពុងប្រើវិបត្តិនៅអ៊ីរ៉ង់ ដើម្បីស្វែងរកថវិកាបន្ថែមពីសហភាពអឺរ៉ុប
2026/07/29 06:01:43 pm
​អ្នកនាំពាក្យ MFA ៖ អ៊ុយក្រែននឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តក្រុង នៅក្នុងប្រទេសរុស្ស៊ី
2026/07/29 05:58:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm