ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាផ្ញើសាររំលែកមរណទុក្ខជាបន្តបន្ទាប់ ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ុន ណេង

2022/05/06 11:27:12 am        1.1 K

ភ្នំពេញ៖ ប្រធាន និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា បានផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ ចំពោះ​មរណភាព​របស់​ឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលលោក​បាន​ទទួល​មរណភាព​កាល​ពីវេលាម៉ោង៦និង២៥នាទីនាល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុង​ជន្មាយុ​៧២ឆ្នាំ ដោយរោគាពាធ។

 សាររំលែកមរណទុក្ខនេះ សម្តេច និងឯកឧត្តមជាប្រធាន និងថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា​បាន​ចាត់ទុ​កថា ការបាត់បង់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់​នូវ​ឥស្សរជន​នយោបាយ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិ​ប្រកប​ដោយ​សមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសឯកឧត្តម ហ៊ុន ណេង បាន​ធ្វើ​ពលិកម្ម​ដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចំរើន លើគ្រប់​វិស័យ​មក​ដល់សព្វថ្ងៃនេះ។

 តាមរយៈសាររំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងនោះ បានសម្តែង​នូវ​សមាន​ទុក្ខ សេចក្តីរន្ធត់ដ៏ក្រៀមក្រំជាទីបំផុតបន្ទាប់ពីទទួលព័ត៌មានថា ឯកឧត្តម ហ៊ុន ណេង ដែល​ជា​បង​ប្រុសបង្កើត របស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ហើយសម្តេច ឯកឧត្តម ដែល​​​ជា​ប្រធានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង​ស្ថាប័ននានា «សូមចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តម ហ៊ុន ណេង ជាស្វាមី បង បងថ្លៃ ឱពុកឱពុកក្មេក និងជីតា ជាទី​គោរព​ស្រលាញ់​ប្រកប​ដោយ​ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លានោះ»។

 សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥០ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ព.ស. ២៤៩៣ នៅភូមិ​ពាម​ក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែល​មាន​ឪពុក​ឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះឌី ប៉ុក ។

ឯកឧត្តម ហ៊ុន ណេង គឺជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះ ស្រី ៣ នាក់។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង រូចឆេង នៅឆ្នាំ ១៩៧១ និង​មាន​បុត្រា​បុត្រី​ចំនួន ៦ នាក់ក្នុងនោះស្រី ៣នាក់។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ ឯកឧត្តមបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាពាមកោះស្នា និងបន្ត​នៅ​អនុវិទ្យាល័យ​ស្ទឹងត្រង់។ ជាបន្តបន្ទាប់ ឯកឧត្តមបានខិតខំបន្តការសិក្សារៀ​ន​សូត្ររហូត​ដល់ចប់ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណោះ​ឯកឧត្តម​ក៏​បាន​ទទួល​នូវ​សញ្ញា​បត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ឯកឧត្តម ហ៊ុន ណេង ស្ថិតនៅក្នុង​តំបន់​រំដោះ​នា​ស្រុកកំណើត និងក្រោយពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឯកឧត្តមបាន​ចូលបម្រើក្នុងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ចាប់ពីពេលនោះរហូតមក ដោយសារឯកឧត្តមមានបញ្ញាឈ្លាសវៃ និងមានសមត្ថភាព ឯកឧត្តមក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាម​នៅ​ឆ្នាំ​១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាល​ស្រុក​ក្រូចឆ្មារ​នៅ​ឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និង​វិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។ ឯកឧត្តម​បាន​ចូល​និវត្ត​នៅ​ឆ្នាំ​២០១៣ និងត្រូវបានឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវ​បាន​ជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។

ក្នុងពលិកម្ម​ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោក​ក៏​ត្រូវ​បាន​ប្រទាន​នូវ​គ្រឿង​ឥស្សរិយ​យស​ជា​ច្រើនពីព្រះមហាក្សត្រ ក្នុងនោះគ្រឿង​ឥស្សរិយ​យស​ខ្ពស់​បំផុត​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា គឺថ្នាក់ជាតូបការ។ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេស​ពេល​វេលា​ដែល​ឯកឧត្តម បានមកដឹកនាំនៅខេត្តកំពង់ចាម ឯកឧត្តម​តែងតែ​បំពេញ​ការងារ​សង្គម​ការងារ​មនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈ​សកម្មភាព​ទាំង​អស់នេះ បានធ្វើឲ្យឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ។

ចំពោះការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបនេះ ត្រូវបានសម្តេច ឯកឧត្តម ដែលជាប្រធាន និងថ្នាក់ដឹកនាំស្ថាប័ននានា ចងចាំ និងសូមគោរពនូវគំរូវីរភាពដ៏ឧត្តុងឧតុ្តម​របស់ឯកឧត្តម ហ៊ុន ណេង និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ​អាឡោះអាល័យ​បំផុតជាមួយ​ក្រុម​គ្រួសារ​នៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm