លីគកំពូលកម្ពុជានឹងត្រូវចាប់ឆ្នោត និងប្រកាសបើករដូវកាលថ្មី ឆ្នាំ២០២៦/២៧ នាថ្ងៃស្អែក

2026/07/30 10:37:00 am        144

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំពិធីចាប់ឆ្នោតផ្លូវការ និងប្រកាស​បើក​រដូវ​កាល​ខេម​បូឌាន​ព្រីមៀរ​លីគ ឬលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ​នាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ)។

យោងតាមការជូនដំណឹងរបស់ CPL កម្មវិធីនេះ នឹងមានការចូលរួមពីតំណាងក្លិបបាល់ទាត់ទាំង ១១ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងរដូវកាល២០២៦/២៧ រួមមាន៖ អង្គរថាយ​ហ្គឺរ​, ​បឹងកេត​, ​អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា​, ​ណាហ្គាវើលដ៍​, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្ត​ព្រះសីហនុ ​និងវិសាខា ហើយក៏នឹងមានការចូលរួមប្រព័ន្ធផ្សព្វផ្សាយ កីឡាករ និងអ្នកគាំទ្រ​ជា​ច្រើន​រូប​ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ មុនពេលរដូវកាលថ្មីចាប់ផ្តើម ផងដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រៅពីការចាប់ឆ្នោត ដើម្បីកំណត់កាលវិភាគប្រកួត ពិសេស​កម្ម​វិធី​ប្រកួត​សប្ដាហ៍ដំបូង សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ក៏នឹងមាន​ការ​បង្ហាញ​ពាន​ផ្លូវ​ការ​របស់​លីគ​កំពូល​កម្ពុជា ដែលត្រូវដាក់ឲ្យបណ្ដាក្លិបសមាជិកធ្វើការប្រកួតប្រជែង។ បន្ថែមលើនេះ ក៏​នឹង​មាន​ការ​បង្ហាញយុទ្ធនាការ និងការប្រកាស​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ នារដូវកាលថ្មីផងដែរ។

សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹង​ចាប់​ផ្ដើម​ការ​ប្រកួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយរក្សាក្លិបចូលរួមចំនួន ១១ក្រុម ដូច​កាល​ពី​រដូវកាលមុនដដែល៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
2026/07/29 04:14:16 pm        148
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
2026/07/29 03:11:54 pm        350
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
2026/07/29 02:27:56 pm        382

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

2026/07/30 12:29:15 pm
​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន មកវិនិយោគរោងចក្រផលិតក្រណាត់ប្រើប្រាស់វត្ថុធាតុដើមពីអាមេរិក
2026/07/30 12:28:08 pm
​ប្រេស៊ីល ចោទអាមេរិកពីការបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នដោយផ្អែកលើការអះអាងគ្មានមូលដ្ឋាន
2026/07/30 12:17:08 pm
​តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
2026/07/30 12:13:53 pm
​ព្រិលធ្លាក់ បានកប់រថយន្ត និងធ្វើឲ្យជាប់ខ្លួនភ្ញៀវទេសចរជាង១០០នាក់នៅប្រទេសអាហ្សង់ទីន
2026/07/30 12:11:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm