លោក ​Biden និង​លោកស្រី Harris ថ្កោល​ទោស​ការ​ប្រកាន់​ជាតិ​សាសន៍​នៅ​សហរដ្ឋអាមេរិក​

2021/04/27 09:59:58 am        228

​អាមេរិក៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បាន​និយាយ​ពី​ការ​បំពុល​ដ៏​អាក្រក់ ​នៃ​ការ​ប្រកាន់​ជាតិ​សាសន៍​ជា​ប្រព័ន្ធ និង​ស្បែ​ក​ស​​និយម ដែល​បាន​យាយី​ដល់​សហរដ្ឋអាមេរិក​ជា​យូរ​មក​ហើយ​ៗ​ លោក​បាន​សន្យា​ថា នឹង​ផ្លាស់ប្ដូរ​ច្បាប់​ដែល​ជំរុញ​ឲ្យ​មានការ​រើស​អើង​បែបនេះ។​

​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​បាន​និយាយ​ថា ប្រទេស​របស់​លោក​បាន​ប្រឈម​ការ​ប្រកាន់​ជាតិ​សាសន៍ ​ការ​ស្អប់ខ្ពើម​ជនបរទេស ​និង​ជាតិនិយម​ជា​យូរ​មក​ហើយ។ ​លោក ​Biden និយាយ​ថា ការ​ស្អប់ខ្ពើម​មិន​អាច​មាន​​សុវត្ថិភាព​នៅ​អាមេរិក​នោះ​ទេ​។ វា​គួរតែ​គ្មាន​សុវត្ថិភាពនៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​លើ​ពិភពលោក។ ពួក​យើង​ត្រូវតែ​រួមគ្នា​បញ្ឈប់​វា ។ រដ្ឋបាល​របស់​លោកនឹង​ប្រឆាំង​ការ​រើសអើង ​នៅ​ជុំវិញ​ពិភពលោក ដែល​រួម​ទាំង​ការ​ធ្វើ​បាប​ដ៏​គួរ​ឱ្យ​រន្ធត់ ​មក​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ និង​ជនជាតិ​អ៊ូ​ហ្គួ​រ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។​

​ការ​លើក​ឡើង​របស់​លោក Biden ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​លោក​ស្រី​អនុ​ប្រធានា​ធិ​បតី Kamala Harris ផង​ដែរ​ ដែល​បាន​និយាយ​លម្អិត​នៅ​ទីក្រុង​អា​ត្លាន់តា ពី​ប្រវត្តិ​រើសអើង​របស់​អាមេរិក​មក​លើ​ជនជាតិ​អាមេរិក​កាត់​អាស៊ី កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​ ​លោកស្រី Harris ដែល​ជា​កូនកាត់​អាមេរិក​-​អាស៊ី​ដំបូង​គេ គឺជា​អនុ​ប្រធានាធិបតី​ស្ត្រី​ស្បែក​ខ្មៅ​លើកដំបូង​គេ ​របស់​អាមេរិក​បាន​និយាយ​ថា ការ​ប្រកាន់​ជាតិ​សាសន៍​មាន​ពិតប្រាកដ​នៅ​អាមេរិក និង​វា​តែងតែ​កើតមាន។​ លោកស្រី​បញ្ជាក់​ថា ការ​ស្អប់ខ្ពើម​ជនបរទេស មាន​ពិតប្រាកដ​នៅ​អាមេរិក វា​តែងតែ​កើតមាន ហើយ​ភេទ​និយម​ក៏​ដូចគ្នា​ដែរ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm