កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

2026/07/30 11:34:41 am        145

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្តសាល​កំពុង​ដំណើរ​ការ​បានកើនដល់ប្រមាណ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ក្នុង​នោះ​រោង​ចក្រ​ធុន​ធំ​មាន​ចំនួន​ ៣.៣១៩ រោងចក្រ និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់។

ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ លើវិស័យ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​ក្នុងនោះវិស័យកម្មន្ត សាលបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយត្រូវបានប៉ាន់ស្មានថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ បានកើនឡើង ៧% ទាប​ជាងឆមាសទី១ឆ្នាំមុន ដែលសម្រេចក្នុងរង្វង់ជាង (១០%)។ ចំណែកអនុវិស័យកម្មន្តសាល កាត់​ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើងត្រឹម ៦,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១៤%) ដោយ​សារ​ការ​ថយចុះនៃតម្រូវការខាងក្រៅ ជាពិសេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាដូចជា សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប។

ជុំវិញការនាំចេញ, សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ចម្បង ដោយ​សមាមាត្រ​នាំ​ចេញ​ផលិត​ផល​កា​ត់​ដេរទៅសហរដ្ឋអា មេរិក ធៀបនឹងការនាំចេញផលិតផលកាត់ដេរសរុប បានកើនឡើងពី ២៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទៅជាង ៤៣% ក្នុងឆមាស ទី១ក្នុងឆ្នាំនេះ ខណៈ​ដែល​ទីផ្សារ​អឺរ៉ុប​បាន​ថយ​ចុះពីជាង ៣៤% មកជាង ២៥%។ ចំពោះការនាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​កាត់ដេរ បានថយកំណើនមកត្រឹមជាង ៧% ទៅជិត ១០% កាលពីគ្រាដូចគ្នាឆ្នាំមុន។

ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង ៧,៧% ខ្ពស់​ជាង​គ្រា​ដូ​ចគ្នាឆ្នាំមុន (៦,៣%) ស្របតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច ការបន្ត​ស្វែង​រក​ទីផ្សារ​សំខាន់​ៗ​បន្ថែម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្សេងៗ ។ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ជា​ចម្បង ដោយផលិតផលកម្មន្តសាលសម្រាប់នាំចេញសំខាន់ៗដូចជា សំបកកង់យានយន្ត កើន ១២៧%, លោហៈនិងផលិតផលធ្វើពីលោហៈ កើនជាង ១៦៥% និងគ្រឿង​អេឡិច​ត្រូនិក​កើន​ជាង ៥១% ដោយការនាំចេញផលិត- ផលទាំងនេះ ជាចម្បងទៅទីផ្សារសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ លើសពីនេះ ផលិតផលកម្មន្តសាលផ្នែកម្ហូបអាហារ និងភេសជ្ជៈ ត្រូវបាន​ប៉ាន់​ស្មាន​ថា ​កើនឡើងជាង ១១៩% និងជាង ១១% រៀងគ្នា ដែលជាចម្បងដោយសារនិន្នាការគាំទ្រ និង​កំណើនតម្រូវការ ផលិតផលក្នុងស្រុកបន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ជុំវិញវិស័យនេះដែរ, គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្ត​សាលកំពុងដំណើរ ការ បានកើនដល់ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ដែល​ក្នុង​នោះ​រោង​ចក្រធុនធំ មានចំនួនជាង ៣,៣ ពាន់រោងចក្រ បានកើនជិត ២៥% (និង ១៨% ក្នុង​គ្រាដូចគ្នាឆ្នាំមុន) និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់ ខណៈសហគ្រាសធុនតូច និង​មធ្យម​ (SMEs) មានចំនួនជាង ៤៤,៣ ពាន់សហគ្រាស បានកើន ០,៣% (និង -០,១ ឆ្នាំមុន) និង​មានកម្លាំងពលកម្មចំនួន ៥០ ម៉ឺន នាក់។ ទន្ទឹមនេះការវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យកម្មន្តសាល ត្រូវបានប៉ាន់ស្មានថា ថមថយត្រឹម ១៤% ក្នុងឆមាសទី១ ឆ្នាំ ២០២៦ (និងជាង ៤២% ក្នុងឆមាសទី១ឆ្នាំមុន)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
2026/07/30 11:14:02 am        141
ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
2026/07/30 10:44:58 am        187
សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/07/30 09:03:26 am        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន មកវិនិយោគរោងចក្រផលិតក្រណាត់ប្រើប្រាស់វត្ថុធាតុដើមពីអាមេរិក

2026/07/30 12:28:08 pm
​ប្រេស៊ីល ចោទអាមេរិកពីការបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នដោយផ្អែកលើការអះអាងគ្មានមូលដ្ឋាន
2026/07/30 12:17:08 pm
​តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
2026/07/30 12:13:53 pm
​ព្រិលធ្លាក់ បានកប់រថយន្ត និងធ្វើឲ្យជាប់ខ្លួនភ្ញៀវទេសចរជាង១០០នាក់នៅប្រទេសអាហ្សង់ទីន
2026/07/30 12:11:16 pm
​UN ព្រមានប្រឆាំងការពង្រីកជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងអំពាវនាវឱ្យមានការចរចា
2026/07/30 12:09:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm