Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស

2026/07/30 01:04:36 pm        167

ក្លិបហង្សក្រហម Liverpool កំពុងបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Bradley Barcola ពីក្លិបបារាំង Paris Saint-Germain ហើយកំពុងរៀបចំដាក់សំណើផ្លូវការលើកដំបូង ដើម្បីចាប់ផ្តើមការចរចា។

ប្រភពបានឱ្យដឹងថា Barcola វ័យ ២៣ ឆ្នាំ ត្រូវបានកំណត់ជាគោលដៅអាទិភាពរបស់ក្រុមហង្សក្រហម សម្រាប់មកជំនួសតំណែងរបស់ Mohamed Salah ដែលបានចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលមុន។

ខណៈ PSG វាយតម្លៃតម្លៃផ្ទេររបស់ Barcola ប្រមាណ ១៤៥ លានផោន ដែលនឹងក្លាយជាកំណត់ត្រាផ្ទេរថ្មីនៅអង់គ្លេស ប្រសិនបើការផ្ទេរនេះកើតឡើងពិតប្រាកដក៏ដោយ Liverpool មានបំណងចង់បិទកិច្ចព្រមព្រៀងក្នុងតម្លៃប្រមាណ ១០០ លានផោន ប៉ុណ្ណោះ។

Barcola នៅសល់កិច្ចសន្យាជាមួយ PSG រយៈពេលពីរឆ្នាំទៀត ប៉ុន្តែមានព័ត៌មានថា រូបគេមានបំណងចង់ផ្លាស់ទៅកាន់ទឹកដី Anfield ដើម្បីស្វែងរកបទពិសោធន៍ថ្មី បន្ទាប់ពីតួនាទីរបស់ខ្លួនក្នុងក្រុម PSG បានថយចុះ។

រំលឹកថា Bradley Barcola ជាកីឡាករដែលចេញពីថ្នាលយុវជន Lyon តាំងពីវ័យ ៨ ឆ្នាំ មុនពេលផ្លាស់មកកាន់ PSG នៅឆ្នាំ ២០២៣ ក្នុងតម្លៃផ្ទេរ ៤៥ លានអឺរ៉ូ។

រយៈពេល ៣ ឆ្នាំនៅទីក្រុងប៉ារីស Barcola បង្ហាញខ្លួនបាន ៨៨ ប្រកួតផ្លូវការ ស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ ឈ្នះជើងឯកលីគកំពូលបារាំង ៣ លើក Coupe de France ២ លើក និង UEFA Champions League ២ លើក៕ អត្ថបទ៖នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/07/30 12:29:15 pm        165
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
2026/07/30 11:48:46 am        155
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
2026/07/30 10:57:00 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធនាគារិកលីបង់ដ៏លេចធ្លោម្នាក់ ប្រឈមការចាប់ខ្លួនជុំវិញការទទួលទានអាហារពេលល្ងាចជាមួយលោក Netanyahu

2026/07/30 04:49:24 pm
​[UPDATE] អ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនឡើងដល់ ៣៤នាក់ ខណៈអ្នករួច​ជីវិតប្រឈម​ជាមួយ​កម្ដៅ​
2026/07/30 04:44:54 pm
​យោធាអាមេរិក៖ ការវាយប្រហារចុងក្រោយលើអ៊ីរ៉ង់ មានរយៈពេល ២ម៉ោង ដោយចំគោល​ដៅ​រាប់សិបកន្លែង
2026/07/30 04:33:47 pm
​លោក Medvedev៖ រុស្ស៊ីមិនអាចរស់រានមានជីវិតបានទេ ប្រសិនបើគ្មានជ័យជម្នះនៅអ៊ុយក្រែន
2026/07/30 04:28:28 pm
​កុមារជាង ៦០.០០០ នាក់ នៅហ្កាហ្សាក្លាយជាក្មេងកំព្រា ដោយសារជម្លោះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣
2026/07/30 04:26:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm