ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក

2026/07/30 03:20:05 pm        187

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ វិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលការរៀបចំព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ ក៏ជា​ឱកាសអបអរសាទរខួប​១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា​ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ក្នុងការវិនិយោគ ក៏ដូចជាផែនការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ, ការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ, ការពង្រឹងគុណភាពសេវាកម្ម​ និងការបង្កើតព្រឹត្តិការណ៍កីឡា, ពិព័រណ៍ និងសកម្មភាពផ្សេងៗ ដើម្បីបន្ថែមលើសក្តានុពលដែលមានស្រាប់ ដូចជា​​ ការទស្សនាប្រាសាទបុរាណ និងវប្បធម៌ជាដើម។

ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន​ Phoenix Voyages Group Limited បន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នេះឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕ 

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បី​ប្រសិទ្ធ​ភាព​ការងារ
2026/07/30 02:58:15 pm        211
កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព
2026/07/30 02:38:21 pm        256
UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា
2026/07/30 02:31:00 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធនាគារិកលីបង់ដ៏លេចធ្លោម្នាក់ ប្រឈមការចាប់ខ្លួនជុំវិញការទទួលទានអាហារពេលល្ងាចជាមួយលោក Netanyahu

2026/07/30 04:49:24 pm
​[UPDATE] អ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនឡើងដល់ ៣៤នាក់ ខណៈអ្នករួច​ជីវិតប្រឈម​ជាមួយ​កម្ដៅ​
2026/07/30 04:44:54 pm
​យោធាអាមេរិក៖ ការវាយប្រហារចុងក្រោយលើអ៊ីរ៉ង់ មានរយៈពេល ២ម៉ោង ដោយចំគោល​ដៅ​រាប់សិបកន្លែង
2026/07/30 04:33:47 pm
​លោក Medvedev៖ រុស្ស៊ីមិនអាចរស់រានមានជីវិតបានទេ ប្រសិនបើគ្មានជ័យជម្នះនៅអ៊ុយក្រែន
2026/07/30 04:28:28 pm
​កុមារជាង ៦០.០០០ នាក់ នៅហ្កាហ្សាក្លាយជាក្មេងកំព្រា ដោយសារជម្លោះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣
2026/07/30 04:26:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm