មន្រ្តីជំនាញរម្លឹកពលរដ្ឋឱ្យថែរក្សាសុខភាព ដើម្បីបង្ការកុំឱ្យឈឺ ក្នុងរដូវវស្សា

2022/05/06 08:17:49 pm        690

ភ្នំពេញ៖ ដើម្បីថែទាំសុខភាព កុំឱ្យឈឺក្នុងរដូវវស្សា មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ និងពិសារអាហារឱ្យបានគ្រប់គ្រាន់។

ខណៈរដូវវស្សាចូលមកដល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែឧសភានេះ ​បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ជាពិសេស​មនុស្សវ័យចាស់​ជា​ក្រុមប្រឈម ត្រូវរក្សាអនាម័យ​ ពិសារទឹកស្អាត​ និងទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការកុំឱ្យឈឺ។

ក្នុងរដូវ វស្សា ជំងឺដែលអាចកើតមានឡើង មានដូចជា៖ ជំងឺផ្លូវដង្ហើម បង្ករឡើងដោយសារជំងឺកូវីដ-១៩ និងមិនមែនកូវីដ-១៩ ជំងឺបង្ករឡើងដោយសារមូសខាំ គ្រុនឈាម និងគ្រុនឈីក ជាដើម។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយថ្មីៗនេះ ​បានឱ្យ ដឹងថា ដើមរដូវវស្សាឆ្នាំនេះ នឹងចូលមកដល់នៅសប្តាហ៍ទី១ ​នៃខែឧសភា ជាមួយ​នឹង​បរិមាណ​ទឹកភ្លៀង ពី មធ្យមទៅច្រើន​ និងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយ​ទឹកភ្លៀងធ្លាក់​រាយប៉ាយបានល្អ លាយឡំ ផ្គរ រន្ទះ និងខ្យល់គួច រយៈពេលខ្លី កើតមានច្រើន។

ពាក់កណ្តាលរដូវវស្សា ​ចាប់ពីខែសីហា ​ដល់ខែតុលា ភ្លៀង នឹង​អាចធ្លាក់​រាយប៉ាយ​បានល្អលើ​ផ្ទៃប្រទេស​ ជាមួយនឹងបរិមាណ​ទឹក​ភ្លៀងពីបង្គួរទៅច្រើន​ និងអាច​ ខ្ពស់​ជាង​មធ្យមភាគច្រើនឆ្នាំ។ នៅ​ពាក់កណ្តាលរដូវវស្សានេះ​ នឹងអាចមានភ្លៀង​ លាយឡំផ្គរ រន្ទះ និង​ បណ្តុះខ្យល់គួច បន្តកើត​មានច្រើន​ ក្នុងនោះអាចបណ្តាលឱ្យបណ្តារាជធានីខេត្តមួយចំនួន​ ដែលមានភូមិ សាស្រ្តជាប់ក្បែរ​នឹង​តំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ​ប្រឈមនឹងជំនន់ទឹកភ្លៀង។​ រីឯចុងរដូវវស្សាវិញ អាច នឹង​បញ្ចប់​នៅក្នុងសប្តាហ៍ទី៤ ​នៃខែវិច្ឆិកា ​ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ​ដែលមានភ្លៀង លាយឡំផ្គរ រន្ទះ ​និងខ្យល់កន្រ្តាក់មធ្យម៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm