មេ​នគរបាល​ការពារ​ព្រំដែន​គោក​ ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ នៅ​តាម​ច្រកព្រំដែន ​ដោយ​មិន​អនុញ្ញាត​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល​ដោយ​ខុសច្បាប់

2021/04/27 09:59:58 am        360



បាត់ដំបង ៖ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ​ភារ​ម្យ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ​ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ឬ​ ពលករ​ខ្មែរ​ចេញ​-​ចូល​ដោយ​ខុសច្បាប់​បន្តទៀត​នោះឡើយ ។


ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី តាមរយៈ​សា​អេ​ឡិច​ត្រូ​និ​ច ​(​តេ​លេ​ក្រាម​) នា​ព្រឹក​ថ្ងៃទី​២២ ​ខែមីនា ឆ្នាំ​២០២១​នេះ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ បាន​បញ្ជាក់ថា ​ចាប់ពី​ខែមករា ​ដល់​ពាក់​កណ្តាលខែ មីនា ឆ្នាំ​២០២១​នេះ ​មាន​ពលករ និង​ពលរដ្ឋ​ខ្មែរ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​តាម​ច្រកទ្វា​អន្តរជាតិ មាន​ចំនួន​៥២.២៣៥​នាក់ ​ក្នុងនោះ​ តាម​ច្រកទ្វា​ព្រំដែន​នៅ​យោធភូមិភាគ​ទី​៥​ចំនួន​៣៦.៣៤៧​នាក់​ តាម​យោធភូមិភាគ​ទី​៤​ចំនួន​១៥.៨៨៨​នាក់ ​ហើយ​ពួកគាត់​ត្រូវ​បាន​ចាត់​វិការ​ស្រប​ទៅតាម​ការណែនាំ ​រប​ស់ស​ម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ ក៏ដូចជា​ក្រសួងសុខាភិបាល​ទាំងអស់​ផង​ដែរ​។


ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់​បន្ថែមទៀត​ថា ​«​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ ចំពោះ​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​បទបញ្ជា​ដោយ​ហាម​ដាច់ខាត ​មិន​ឲ្យ​មានការ​លួច​ឆ្លងដែន​ខុសច្បាប់ ​ចាប់​តាំងពី​ខែមករា​មក​ ហើយ​ប្រសិន​ជា​មាន​គឺ​ដាច់ខាត​មិន​ឲ្យ​ចេញ ​ហើយ​មួយទៀត​ បើ​ចូល​គឺ​ត្រូវតែ​ឃាត់​ពួកគាត់​ដោយ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់ៗ​គ្នា​ទាំងអស់ ​ខណៈ​បទបញ្ជា​ថ្មី​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ខែមីនា​នេះ​ បងប្អូន​ចូល​ពី​ថៃ​មក​គឺ​ត្រឹមតែ​ពិនិត្យ​សុខភាព ​វាស់​កម្តៅ ​ហើយ​បើ​គ្មាន​បញ្ហា​អ្វី​ទេ​គឺ​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សហគមន៍​»​។


ឯកឧត្តម លៀង ភារ​ម្យ ​បានលើកឡើង​ផងដែរ​ថា​ នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ រាល់​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ ក្រសួងសុខាភិបាល ​ដែល​បាន​ដាក់​ចេញ ​​រក្សា​វិធានការ​«៣​ការពារ ៣​កុំ​»​បើ​ទោះបីជា​ពួកគាត់​បាន​ប្រឈម​ជាមួយ​បងប្អូន​ពលករ​ផ្ទាល់​ក៏ដោយ​នោះ​៕

​អត្ថបទ​បាន ចក់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm