ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ជំរុញលើកកម្ពស់ការវិនិយោគ និងសេដ្ឋកិច្ចប្រកបដោយចីរភាព

2022/05/06 08:51:39 pm        895

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។

នេះជាការលើកឡើងរបស់ លោក Michael Michalak នាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២។

ក្នុងជំនួបនេះ,ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់​អំពីស្មារតីបុរេ​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ​តាមរយៈការជំរុញការអនុវត្តគោលនយោ ​បាយសំខាន់ៗ ដែល​បានដាក់ចេញកន្លងមករួមមាន៖ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា២០២១-២០៣៥”, “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”, “ច្បាប់ស្តីពីវិនិយោគថ្មី”, “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន”។

រាជរដ្ឋាភិបាល កំពុងត្រៀមដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដូចជា “គោលនយោបាយសារពើពន្ធ ​ដើម្បីជំរុញការ​ប្រើប្រាស់​យាន​ជំនិះ​ដែល​មិន​ប៉ះពាល់ដល់បរិស្ថាន”, “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល”, “យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦” និង “ផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រងសុខភាពជាសកល” ជាដើម។

ទាក់ទងពាណិជ្ជកម្មវិញ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​មានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជា​ដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ​ជាក់ស្តែងតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន​សរុបប្រមាណ ៧.៩ ពាន់លានដុល្លារ និងវិនិយោគពីសហរដ្ឋអាមេរិក​មកកម្ពុជា​បាន​កើនដល់ ៨៦៣ លានដុល្លារ ក្នុងឆ្នាំ ២០២១ ។

សម្រាប់ការគាំទ្រដល់ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២, ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូល​អាស៊ាន ជាមួយ​សមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែ ឧសភា ឆ្នាំ ២០២២ ​នៅសហរដ្ឋអាមេរិក ដើម្បីអបអរខួបនៃទំនាក់ទំនងរវាងភាគីទាំងពីរ ​ក្នុងរយៈពេលជាងបួន​ទសវត្សរ៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ​ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងភាព​តានតឹង​ភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍប្រកបដោយចីរភាព, ការ​អភិវឌ្ឍធនធានមនុស្ស ​និងការតភ្ជាប់សេដ្ឋកិច្ចជាដើម ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        343
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm