មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

2026/07/31 11:07:37 am        124

តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និង​សហ​គ្រាស​ធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ 

ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណ​កម្ម​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និង​មធ្យម ​(SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺ​ជា​ក្បាល​ម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ នៅពេលត្រូវពង្រីកខ្លួន ពួកគេ​ត្រូវ​យល់​អំពី​ការ​ទទួល​បាន​ហិរញ្ញប្បទាន ឯកសារតម្រូវ អនុលោមភាព ឬលក្ខខណ្ឌផ្សេងៗទៀត ដើម្បីទទួល​ហិរញ្ញប្ប​ទាន​ពី​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់យកទៅវិនិយោគ។ ទាក់ទិនសម្រាប់ធុរកិច្ច, តើ​ធ្វើ​អ្វី​ខ្លះ​ ដើម្បីលើក កម្ពស់នូវការទទួលបានហិរញ្ញប្បទាន ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី?

ជុំវិញ​ធុរកិច្ច​នេះ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនមានគម្រោងវិនិយោគ TOR (Terms of Reference) ក្នុងការវិនិយោគធុរកិច្ចថ្មី (Starup) ឬ សហគ្រាសធុនតូច និងមធ្យម (SME) នោះទេ។ បញ្ហានេះ, មិនថាទទួលបានហិរញ្ញប្បទាន ឬក៏អត់នោះ បញ្ហានេះ​គឺ​ជា​សមត្ថភាព​របស់ Starup និង SME ។ ចំណែកសម្រាប់ Starup គឺចាំបាច់ត្រូវមានភាពរឹងមាំ និង​មាន​សក្តានុពល ដោយក្នុងនោះមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្កើត​ការ​ប្រកួត​ប្រជែង​ចំនួន​២ដងនៅក្នុងមួយឆ្នាំ ជាក់ស្តែងនៅក្នុងរយៈពេល៦ឆ្នាំមកនេះ មជ្ឈមណ្ឌល បណ្តុះ​ធុរ​កិច្ច​ថ្មី “តេជោ” បានជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មី មានចំនួន ៨១ ក្រុមរួចមកហើ​យ​នៅក្នុ​ង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ក្នុងនោះឃើញ ថា មានចំនួន ៥០ Starup បានកំពុងដំណើរការនៅលើទីផ្សារបច្ចុប្បន្ន និង​ចំនួន ១៧ Starup ផ្សេងទៀត មានការវិនិយោគពីខាង ក្រៅជាប្រចាំផងដែរ។

ចំណែក Khmer Enterpise, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​នាយកប្រតិបត្តិសហ- គ្រិនខ្មែរ លើកឡើងថា សហគ្រិនខ្មែរបានជួយជាមូលនិធិឥតសំណង តាម​រយៈការប្រកួតប្រជែងដល់សិស្ស និស្សិត ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និង​មធ្យម បានចំនួនជាង១ពាន់រួចមកហើយ ក្នុងនោះអ្វីដែលពួកគាត់ត្រូវយល់ដឹង គឺកា​រ​ប្រើ​ប្រាស់​ថវិកា​ដែលមាន​ នៅលើលទ្ធផលដែលលក់បានក្នុងជំហានដំបូង។ ចំណែកមួយទៀត នៅ​ពេល​សហ​គ្រិន​ខ្មែរផ្តល់មូលនិធិនេះ ត្រូវធានាថា ពួកគាត់ទទួលបានការអប់រំ និងការបណ្តុះ​បណ្តាល​ពី​សហ​គ្រិន​ខ្មែរបានសមស្រប សម្រាប់ការរីកចម្រើននៅក្នុងអាជីវកម្ម។

ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការបណ្តុះគំនិតក្នុងអាជីវកម្មនេះ មានការគាំទ្រ​ហិរញ្ញប្ប​ទាន​តែ​មួយ​ផ្នែក​គឺមិនគ្រប់គ្រាន់ នោះទេ ដោយក្នុងនោះពួគគាត់ត្រូវបង្កើតនូវទំនាក់ទំនងល្អ លើការធ្វើ​ពាណិជ្ជ​កម្ម​ និងវិនិយោគ ជាពិសេសការកសាងទំនុកចិត្ត ការយល់ដឹងពីបរិបទសង្គម និងការ​សម្រប​សម្រួល​ការងារជាក់ស្តែង និងស្គាល់ពីតម្រូវការជាក់ស្តែងក្នុងតំបន់ ដើម្បីធ្វើឱ្យគម្រោង ទទួល​បាន​ជោគជ័យដោយនិរន្តរភាព៕ អត្ថបទ៖ សុន រ៉ាឌី

 

 

អត្ថបទដែលទាក់ទង

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
2026/07/31 10:17:25 am        209
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
2026/07/31 09:30:40 am        200
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
2026/07/31 09:13:10 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែនៅតែស្ថិតលើគោលដៅទទួលចំណូលប្រចាំខែប្រហែល២០%

2026/07/31 12:05:45 pm
​អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
2026/07/31 12:01:42 pm
​កង្វះទីជម្រក ធ្វើឱ្យប្រជាជនទីក្រុងគីវមានកំហឹង ខណៈការវាយប្រហាររបស់រុស្ស៊ីកើនឡើង
2026/07/31 12:00:05 pm
​ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
2026/07/31 11:50:27 am
​បារាំង និងអេស្ប៉ាញធូរស្រាលបន្តិច ខណៈចំហេះព្រៃ និងរលកកម្ដៅកំពុងរាលដាលពាសពេញទ្វីបអឺរ៉ុប
2026/07/31 11:38:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm