៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

2026/07/31 11:26:24 am        150

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បាន​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយ​បាន​ពិនិត្យ​លើ​មនុស្ស​សរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាម​លោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោត​លើ​រា​ល់យា​ន​យន្ត​ទាំង​ឡាយ​ណា​ដែល​សង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ច​បាន​ពិនិត្យ​លើ​យានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន​២១.២២៥​លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួម​ទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗ​តាម​ខ្លួន​សរុប​ ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ បច្ចុប្បន្ន ជនសង្ស័យទាំ​ង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គ​នាយក​ដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ត្រឡប់​ទៅ​ប្រទេសកំណើតវិញ។

អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និង​សម្រេចផាកពិន័យលើម្ចាស់ និងអ្នក​គ្រប់​គ្រង​ទីតាំង​ដែល​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹម​សារ​អនុ​ក្រឹត្យ​លេខ​០៣ ​ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាក​ពិន័យ​តាម​មាត្រា​១៩ ជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ ជា​ទឹក​ប្រាក់​សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល៕


អត្ថបទដែលទាក់ទង

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
2026/07/31 11:07:37 am        139
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
2026/07/31 10:17:25 am        225
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
2026/07/31 09:30:40 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ

2026/07/31 01:08:37 pm
​មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
2026/07/31 12:59:54 pm
​ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm
​កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
2026/07/31 12:43:41 pm
​នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
2026/07/31 12:37:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm