មជ្ឈមណ្ឌលភស្តុភារកម្មខេត្តកំពត នឹងចូលរួមជំរុញវិស័យដឹកជញ្ជូនកាន់តែមានប្រសិទ្ធិភាព

2022/05/06 09:25:02 pm        1.6 K

កំពត៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងអ្នកនាំចេញនៅកម្ពុជា បានលើកឡើងថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងថ្មីនៅខេត្តកំពត នឹងចូលរួមជំរុញវិស័យដឹកជញ្ជូនកាន់តែមានប្រសិទ្ធិភាព និងជាដែកឆក់យកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជាក្នុងការនាំចេញ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា នៅព្រឹកថ្ងៃទី ៦ឧសភា ឆ្នាំ២០២២នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ​ទឹកជ្រៅខេត្តកំពត​ អាចនឹងទាញយកផលចំណេញបានកម្រិតពី ​៣០ទៅ៣៥ភាគរយ ដែលនឹង​ជំរុញ​សេដ្ឋកិច្ចជាតិមានដំណើរការល្អ ​លើការតភ្ជាប់ក្នុងការដឹកជញ្ជូនពីកម្ពុជាទៅអន្តរជាតិ និងពិភពលោក។

លោក លុន យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា គម្រោងនេះ នឹងធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែល្អ ​ជាពិសេសវិស័យកសិកម្មដែលជាផ្នែកមួយសំខាន់ដែល​យើងកំពុង​មានបញ្ហាប្រឈមខ្លាំងលើការដឹកជញ្ជូន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​នាំចេញ។

នៅក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅ​ខេត្តកំពត ​កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានគូសបញ្ជាក់ពីតួនាទីយ៉ាង​សំខាន់នៃ​មជ្ឈមណ្ឌល​ភស្តុភារកម្ម ​និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារ​អន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល​ និងប្រសិទ្ធភាពខ្ពស់ ​ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ​ឧស្សាហកម្ម ​និងនេសាទ ​ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។

កំពង់ផែនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយ​លើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវ​ទិសដៅ​កំណើន​សេដ្ឋកិច្ចតាមការរំពឹងទុក។ ​គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលនេះ នឹងក្លាយ​ជាកំពង់​ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា ​និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm