ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ

2026/07/31 11:50:27 am        157

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១,១ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀប​រយៈ​ពេល​ដូច​គ្នា និង​ឆ្នាំមុន ដែលនេះជាផលិតផលមួយកំពុងនាំមុខ នៃការនាំចេញក្នុងវិស័យ កសិកម្ម​កម្ពុជា​។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការដាំដុះ និង ការនាំចេញគ្រាប់ស្វាយចន្ទីនេះថា ជុំវិញការដាំដុះស្វាយចន្ទីកម្ពុជា គឺ​ជា​ប្រទេស​ដែល​ផលិតគ្រាប់ស្វាយចន្ទីឆៅធំនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៦នេះ ដោយសារ​កសិករបានដាំស្វាយចន្ទីថ្មី ធ្វើឱ្យពួកគាត់ប្រមូលផលបានគួរសម ទោះ​បី​ជួប​បញ្ហា​អាកាស​ធាតុ​ខ្លះៗក៏ដោយ។

លោកបន្តថា ស្របពេលកម្ពុជាទទួលបានទិន្នផលល្អប្រសើរ, ចំពោះកា​រ​លក់​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ល្អ​ផង​ដែរ ដោយសារមាន តម្រូវការខ្ពស់នៅប្រទេសវៀតណាម ឥណ្ឌា និងមួយចំនួន​នៅ​ប្រទេស​ចិន ​ខណៈនៅតំបន់អាហ្រ្វិចត្រូវបានបិតមិនឱ្យនាំចេញច្រើន ធ្វើឱ្យអ្នកកែច្នៃ​នៃ​ប្រទេស​ខាង​លើ​នេះ ​បានបញ្ជាទិញនៅកម្ពុជាយ៉ាងផុលផុស ហើយមកដល់ពេលនេះនៅតែមានការដើរប្រមូល បញ្ជា​ទិញ ក្នុងនោះតម្លៃលក់ចេញនៅដើមរដូវ ក្នុងមួយគីឡូក្រាម មានតម្លៃជាង ៦ ពាន់រៀល (គ្រាប់​ចន្ទី​ស្រស់) និងមកដល់ចុង រដូវនេះ មានតម្លៃជាង ៨ ពាន់រៀល (គ្រាប់ចន្ទីស្ងួត)។ លោក​ប​​ន្ត​ថា ជុំវិញការផលិតផលស្វាយចន្ទីនេះ ក្នុងនាមលោកតំណាងឱ្យ សមាគម និង​ក្នុង​នាម​ជា​កសិករ​ លោកពិតជាមានមោទនភាព ខណៈដែល​ផលិតផល​នេះ​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​នាំ​ចេញ​របស់កម្ពុជា និងចូលរួមក្នុងកំណើនសេដ្ឋកិច្ច និងធ្វើឱ្យកសិករមានជីវភាពធូរធារ ជា​ពិសេស​ការ​ជំរុញ​ឱ្យកសិករអាចក្លាយទៅជាកសិ-ពាណិជ្ជករនៅពេលខាងមុខ។ 

សូម​បញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំ មានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបាន​កំពុង​ស្រូប​យក​គ្រាប់​ស្វាយ​ចន្ទី​ស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុន​មួយ​នេះ​ក៏​មាន​មហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់​បម្រើ​ទីផ្សារនាំចេញ ផងដែរ។ ក្រៅពីនេះខេត្តកំពង់ធំ ក៏មានគម្រោងបង្កើត «សួន​ឧស្សា​ហកម្ម​ស្វាយ​ចន្ទី» ដោយការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បី ប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំ​គ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។ ការ​បង្កើត​សួន​ឧស្សាហ​កម្ម​បែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមាន​ការ​គាំទ្រ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗពីរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល
2026/07/31 11:26:24 am        152
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
2026/07/31 11:07:37 am        139
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
2026/07/31 10:17:25 am        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

2026/07/31 01:19:55 pm
​កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
2026/07/31 01:08:37 pm
​មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
2026/07/31 12:59:54 pm
​ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm
​កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
2026/07/31 12:43:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm