អតីតសិស្សនិទ្ទេស A ជ្រើសរើសរៀនជំនាញអេឡិចត្រូនិកនៅ NPIC ព្រោះ​មើល​ឃើញ​ឱកាស​ការងារ​ខ្ពស់

2026/07/31 12:11:15 pm        156

ភ្នំពេញ៖​ ការទទួលបាននិទ្ទេស A មិនមានន័យថា ត្រូវតែ​បន្តការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នោះ​ទេ។​ ជាក់ស្តែង យុវជន ខន ភក្ដី បានជ្រើសរើសសិក្សាជំនាញអេឡិចត្រូនិក នៅវិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេសកម្ពុជា (NPIC) ​ ព្រោះមើលឃើញឱកាសការងារខ្ពស់ ស្របនឹង​ចំណង់​ចំណូល​ចិត្ត ​និងអាចកសាងអាជីពបាន​លឿន។

ភក្តីបានលើកឡើងថា៖ «ខ្ញុំជ្រើសរើសជំនាញអេឡិចត្រូនិក ព្រោះជាជំនាញដែលខ្ញុំចូលចិត្ត ហើយ​ខ្ញុំ​មើលឃើញថា មានទីផ្សារការងារធំទូលាយ។ ពេលរៀនចប់ យើងមានឱកាសការងារខ្ពស់ និង​អាច​មា​នគោលដៅអាជីពច្បាស់លាស់ ដើម្បីជួយគ្រួសារបាន»។

អតីតសិស្សនិទ្ទេស A រូបនេះបានកោតសរសើរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មាន​ទីធ្លាធំទូលាយ បរិយាកាសល្អ អនាម័យ និងបរិស្ថានបៃតង បំពាក់ទៅ​ដោយ​ឧបករណ៍​បច្ចេក​ទេស​ទំនើប​ៗ សម្រាប់សិស្ស-និស្សិតអនុវត្តផ្ទាល់ ធ្វើឱ្យរៀនឆាប់ចេះ ងាយយល់ ព្រោះគ្រូ​មាន​គុណភាព​។

បន្ទាប់ពីទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ភក្តី បាន​បញ្ជាក់​ថា អាហារូបករណ៍នេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាកម្លាំងចិត្ត និងធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​មោទនភាព​ចំពោះ​សមិទ្ធ​ផល​ដែល​លោក​សម្រេច​បាន​ផងដែរ។

ជាចុងក្រោយ ភក្ដី បានអំពាវនាវដល់យុវជនកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាជំនាញ TVET ព្រោះ​វា​ផ្តល់ទាំងចំណេះដឹង ជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារខ្ពស់។ លោក​ក៏​បាន​លើក​ទឹក​ចិត្តឱ្យយុវជនហ៊ានដើរតាមក្តីស្រមៃ និងជ្រើសរើសជំនាញដែលសមស្របនឹងសមត្ថភាព និង​ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអនាគតប្រកបដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
2026/07/31 11:50:27 am        156
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល
2026/07/31 11:26:24 am        150
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
2026/07/31 11:07:37 am        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ

2026/07/31 01:08:37 pm
​មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
2026/07/31 12:59:54 pm
​ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm
​កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
2026/07/31 12:43:41 pm
​នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
2026/07/31 12:37:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm