អាជ្ញាធរ ​និងមន្ត្រី​ជំនាញខេត្តកំពង់ចាម​ ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្ត​ធន់​ធំ​បើក​ឆ្លង​កាត់«​ទំនប់​កែប្រែ» ក្រោយបាក់ស្រុតជើងទេរមួយចំហៀងដោយគ្រោះធម្មជាតិ

2026/07/31 03:31:07 pm        227

កំពង់ចាម​៖​ អាជ្ញាធរ ​​និងមន្ត្រី​ជំនាញខេត្តកំពង់ចាម​ បានសម្រេច​ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្តធុនធំដែលបើកឆ្លងកាត់ទំនប់កែប្រែ​ ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែល​​បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។

លោក​ អ៊ឹង​ វិសុទ្ធ​ ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទខេត្តកំពង់ចាមឲ្យបានដឹង​ ផ្លូវបេតុងមួយខ្សែ​ ក្នុង​ស្រុក​កំពង់​សៀម​ ដែលកំពុងរងការបាក់ស្រុតជើងទេរទំនប់មួយចំហៀង​ ដោយសារគ្រោះធម្មជាតិ​។ បច្ចប្បន្ន​មន្ត្រី​ជំនាញ​ និងអាជ្ញាធរខេត្តបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែល​មាន​បំណង​ធ្វើដំណើរតាមផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បាន​រង​ការ​ស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀងនេះ និង​ដើម្បី​រក្សា​នូវ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្តធន់ធំ។

ទន្ទឹម​នឹង​នេះ​ ចំពោះមុខ​ មន្ត្រី​ជំនាញ​នៃក្រសួងអភិវឌ្ឍន៍ជនបទ​ និង​បន្ត​ជួស​ជុល​ស្ថាបនា​ឡើង​វិញ​​​។ អាជ្ញាធរ​បានជូនដំណឹងបន្ថែម​ ចំពោះផ្លូវវៀង​ សូមឲ្យបង​ប្អូន​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​តាម​ផ្លូវ​​ភ្នំហាន់ជ័យ​ ឃុំហាន់ជ័យជំនួសវិញ។ ដោយឡែក​ សម្រាប់រថយន្តធន់តូច និង​ម៉ូតូ​អាច​ចរាចរ​​ជា​ធ​ម្មតា​ និងបង្កើនការប្រុងប្រយ័ត្នផង៕

 

អត្ថបទដែលទាក់ទង

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
2026/07/31 02:31:59 pm        279
អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
2026/07/31 01:29:26 pm        207
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
2026/07/31 01:19:55 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ច្រកចេញចូលតែមួយស្រុករំដួលខេត្ត ស្វាយរៀងផ្ដល់សេវាសាធារណៈជូនពលរដ្ឋមុនថ្ងៃកំណត់

2026/07/31 05:09:52 pm
​​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ក្រើន​​រំលឹក​​សមភាគីអឺរ៉ុប ជុំវិញការ​ព្រម​ឱ្យ​អាមេរិក​ប្រើប្រាស់មូលដ្ឋានទ័ពធ្វើ​ប្រតិបត្តិការ
2026/07/31 05:06:00 pm
​ទឹកជ្រោះ Iguazu ធ្លាក់ខ្លាំងយ៉ាងគំហក់ ពេលដែលកម្រិតទឹកទន្លេឡើងនៅអាមេរិកខាងត្បូង
2026/07/31 05:04:05 pm
​គុយបានិយាយថា កំណែទម្រង់សេដ្ឋកិច្ចគឺជាជម្រើសអធិបតេយ្យភាព មិនមែនជាការឆ្លើយតបនឹងសម្ពាធ អាមេរិកទេ
2026/07/31 05:01:42 pm
​ការវាយប្រហារយានដ្រូនបង្កអគ្គិភ័យនៅរោងចក្រថាមពលនៅតំបន់ Volgograd របស់រុស្ស៊ី
2026/07/31 04:59:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm