​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ព្រមាន​អំពី​ភាព​អត់​ឃ្លាន ប្រសិនបើ​កំពង់ផែ​អ៊ុយ​ក្រែ​ន​នៅតែ​បិទ​

2022/05/06 10:19:55 pm        942

​អ៊ុយក្រែន៖ រយៈពេល ១០​សប្ដាហ៍​ក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ខណៈមាន​ជនភៀសខ្លួន​ជាង​ ៥.៧​លាន​នាក់ និង​ជាង ៧​​លាន​នាក់​ផ្សេងទៀត​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស ហើយ​ពិភព​លោក​កំពុង​ព្យាយាម​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ផ្សេងទៀត​ គឺ​ផល​ប៉ះ​ពាល់​ដែល​មិនបាន​រំពឹង​ទុក​នៃ​ការ​បង្អាក់​ដល់​ការនាំចេញ​ស្រូវ​សាលី ពោត និង​ប្រេងឆា​ផលិត​ពី​ផ្កា​ឈូករ័ត្ន​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។

ដោយសារតែ​ការ​ប្រយុទ្ធ​គ្នា កំពង់ផែ​ច្រើន​កន្លែង​ត្រូវ​បាន​បិទ​នៅ​តាម​បណ្ដោយ​សមុទ្រ​ខ្មៅ។​ ​លោក David Beasley នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មកពី​ទីក្រុង Odesa និយាយ​ថា គ្រាប់​ធញ្ញជាតិ​ចិញ្ចឹមជីវិត​មនុស្ស​ប្រមាណ ៤០០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ហើយកំពង់ផែ​ទាំងនេះ​ត្រូវ​បាន​បិទ​ដោយសារតែ​សង្គ្រាម​។ លោក​និយាយ​ថា មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​នឹង​ស្រេកឃ្លាន​ដល់​ស្លាប់ ហើយ​យើង​ត្រូវការ​ច្រក​ទាំងនេះ​ឲ្យ​បើក យើង​ត្រូវការ​វា​ក្នុង​ពេល​ឥឡូវនេះ​។​

ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​មាន​ចំណែក​មួយ​ភាគបី​នៃ​ការនាំចេញ​ស្រូវ​សាលី​សកល ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​អាហ្វ្រិក​ខាងជើង មជ្ឈិមបូព៌ា និង​តំបន់​ខ្លះ​របស់​អាស៊ី​ ប្រឈមមុខ​ទៅនឹង​ការបាត់បង់​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់ផ្គង់ មានតម្លៃ​សមរម្យ​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ផលិត​នំប៉័ង និង​មី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm