អ៊ីរ៉ង់​​អំពាវនាវ​​​ឲ្យ​​​អាមេរិក​​ដក​ទណ្ឌកម្ម​​ចេញ​ពី​ប្រទេស​របស់​ខ្លួន នៅ​ឯ​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ

2021/04/27 09:59:58 am        31

ហូឡង់៖ ប្រទេស​អ៊ីរ៉ង់​បាន​ស្នើ​ដល់​ក្រុម​ចៅក្រម​ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​ ចេញ​បញ្ជា​ដក​ទណ្ឌកម្ម​ភ្លាមៗ​ ដែល​សហរដ្ឋអាមេរិក​បាន​ដាក់ទៅលើ​ប្រទេស​អ៊ីរ៉ង់​ នៅ​ថ្ងៃ​បើកសវនាការ​ក្នុង​ទីក្រុង​ឡាអេប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ចន្ទ​។


​លោក មូ​សិន មូ​ហេ​ប៊ី ប្រធាន​មជ្ឈមណ្ឌល​កិច្ចការអន្តរជាតិ នៃ​ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បាន​ប្រាប់​ក្រុម​ចៅក្រម​ នៅ​ឯ​វិមាន​សន្តិភាព​ក្នុង​ទីក្រុងឡាអេថា ​ទណ្ឌកម្ម​ទាំងនោះ​ជា​រឿង​អយុត្តិធម៌​ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​។ លោក​ថា ទណ្ឌកម្ម​ទាំង​អស់​នោះកំពុង​បំផ្លាញសេដ្ឋកិច្ច​​អ៊ីរ៉ង់ និងទាញ​ទម្លាក់ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​។ ប្រទេស​អ៊ីរ៉ង់​បាន​ស្នើ​ឱ្យ​ចៅក្រម​រក​ឲ្យ​ឃើញ​ថា​ សហរដ្ឋអាមេរិក​បាន​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អ៊ីរ៉ង់​ និង​បញ្ជា​ឱ្យ​អាមេរិក​បញ្ចប់​ការ​ដាក់​ទណ្ឌ​កម្ម​ ដោយ​គ្មាន​ការ​ពន្យារពេល​ក៏ដូចជា​ការ​គំរាម​កំហែង​ណាមួយ​ ទាក់ទង​នឹង​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​។ អ៊ីរ៉ង់​ក៏​កំពុង​ស្នើសុំ​ចៅក្រម​ផង​ដែរ​ ដើម្បី​ធានា​ថា​សហរដ្ឋអាមេរិក​ធានា​ថា​ ខ្លួន​នឹង​មិន​បំពាន​លើ​កាតព្វកិច្ច​របស់​ខ្លួន​ម្តង​ទៀត ហើយ​នឹង​ទូទាត់​សង​យ៉ាង​ពេញលេញ​ទៅលើ​អ៊ីរ៉ង់ ​ចំពោះ​ការរំលោភ​លើ​កាតព្វកិច្ច​ផ្លូវច្បាប់​អន្តរជាតិ​របស់​ខ្លួន​។

​បណ្ដឹង​នេះ​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី​ខែ​ឧសភា ​បាន​សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផែនការ​សកម្មភាព​រួម​គ្នា​គ្រប់​ជ្រុងជ្រោយ​ (JCPOA) ​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ 2015។​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ការ​ដាក់ទណ្ឌកម្ម​នុយក្លេអ៊ែរ​ពេញទំហឹង​លើ​អ៊ីរ៉ង់​ ព្រមទាំង​ការ​ដាក់​គោលដៅ​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្រិត​ខ្ពស់ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ទៅលើក្រុមហ៊ុន​របស់​អ៊ីរ៉ង់​ និង​ប្រទេសអ៊ីរ៉ង់ ឬ​ជនជាតិ​អ៊ីរ៉ង់​ជាច្រើន៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm