អូឡាំពិក​ទីក្រុង​តូ​ក្យូ​សំរេច​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​បរទេស​ចូល​ទស្សនា

2021/04/27 09:59:58 am        129

​អូឡាំពិក៖ ​អ្នកគាំទ្រ​ដែល​ធ្វើដំណើរ​មកពី​បរទេស នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យចូល​ទស្សនា​ការប្រកួត​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន នេះ​បើតាម​សេចក្តីប្រកាស​ របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

​​ការសម្រេចចិត្ត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រមុខ​អ្នករៀបចំ ​រួមមាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ និង​រដ្ឋបាល​ទីក្រុង​តូ​ក្យូ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ ​ដែល​ត្រូវបាន​ធ្វើឡើង​តែ ៤ខែ​ប៉ុណ្ណោះ​មុនពេល​ព្រឹត្តិការណ៍​នឹង​ចាប់ផ្តើម​។ ​អ្នករៀបចំ​កម្មវិធី​បាន​ព្រមព្រៀង​រៀបចំ​ ការប្រជុំ​មួយ​ផ្សេងទៀត​នៅ​ខែមេសា​ខាងមុខ ដើម្បី​កំណត់​ទិសដៅ​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យចូល​ទស្សនា​។​ ​លោក ​Thomas Bach ប្រធាន​ ​IOC បាន​មានប្រសាសន៍ថា​ អាទិភាព​ចម្បង​របស់​អ្នករៀបចំ​ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកចូលរួម​ទាំងអស់នៃ​ព្រឹត្តិការណ៍ ​និង​ប្រជាជន​នៅ​ជប៉ុន​ដែលជា​ម្ចាស់ផ្ទះ​។​

​គិត​មកដល់ពេលនេះសំបុត្រ​ចូល​ទស្សនា​អូឡាំពិក និងប៉ា​រ៉ា​ឡាំ​ពិ​ក​ប្រហែល ១លាន​សន្លឹក​ត្រូវបាន​លក់​ចេញតាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ពួកគេ​នឹង​ទទួលបាន​សំណង​ត្រលប់​ទៅវិញ ​ក្រោយ​ការសំរេចចិត្ត​ចុងក្រោយ​នេះ​។​ ​ចំនួន​ករណី​ឆ្លង ​Covid-19 នៅក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​តិចតួច ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួនទៀត ​ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺថា ​តើ​អ្នករៀបចំ​អាច​ការពារ​ការរីក​រា​ល​ដាល​ឆ្លង ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ដែល​នឹងមាន​អត្ត​ព​លិ​ក​ប្រមាណ ១៥.០០០នាក់​មកពី​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm