គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប

2026/08/02 01:09:47 pm        295

គណៈទន្ដពេទ្យកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើប ក្រោម​ប្រធាន​បទ ”លើកកម្ពស់គុណភាពការព្យាបាលមាត់-ធ្មេញ និងសុវត្ថិភាពអ្នកជម្ងឺ”។ សិក្ខា​សាលា​នេះ ​ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកស្ទួយ​វិស័យ​ទន្ត​សាស្រ្ត​របស់​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ល្បីល្បាញលើឆាកអន្តរជាតិ ” និងដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ ជំនាញបច្ចេកទេស និងបទពិសោធន៍ល្អៗ ក្នុងគោលដៅលើកកម្ពស់គុណភាព និង​ស្តង់ដារ​នៃ​ការ​ប្រតិបត្តិដល់សហភាតរៈជាទន្តបណ្ឌិត ។

លោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា មានប្រសាសន៍ថា ប្រធាន​បទ​នៃ​សិក្ខាសាលានេះ មានអត្ថន័យនិងសារៈសំខាន់សម្រាប់យើងជាទន្តពេទ្យ ដែល​ត្រូវ​ខិត​ខំ​បង្កើន​សមត្ថភាពបច្ចេកទេសឲ្យកាន់តែប្រសើរឡើង ដើម្បីការអនុវត្តប្រចាំ​ថ្ងៃ​ក្នុង​គ្លីនិក​ឱ្យ​កាន់​តែ​មាន​គុណភាព សុវត្ថិភាព សម្រាប់អ្នកជំងឺ។

លោកសាស្ដ្រាចារ្យ បានវាយតម្លៃខ្ពស់ដល់ការរៀបចំសិក្ខាសាលា ដែលមានវាគ្មិន និង​ប្រធាន​បទ​ល្អ​ៗ ​ដើម្បីចែករំលែកចំណេះដឺង ជំនាញបច្ចេកទេស និងបទពិសោធន៍ល្អៗ ក្នុងគោល​ដៅ​លើក​កម្ពស់​គុណ​ភាព និងស្តង់ដារនៃការប្រតិបត្តិដល់សហភាតរៈជាទន្តបណ្ឌិតទាំងអស់ ដើម្បី​លើក​ស្ទួយ​វិស័យ​ទន្តសាស្រ្តរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ល្បីល្បាញលើឆាកអន្តរជាតិ។

លោក​បានណែនាំដល់សាស្ដ្រាចារ្យ វាគ្មិន ឱ្យបញ្ចូលទៅក្នុងមុខវិជ្ជាបង្រៀន ឬ​បទ​បង្ហាញ​របស់​ខ្លួន​នូវ​ផ្នត់​គំនិត នៃការប្រតិបត្តិប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រោះជាកត្តាកំណត់ភាពជោគជ័យ និង​ការ​រីកចម្រើនក្នុងវិជ្ជាជីវៈរបស់យើង។ គណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្ម ដើម្បី​លើក​កម្ពស់​ក្រមសីលធម៌ទន្តពេទ្យ ស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា ដើម្បីការពារផលប្រយោជន៍ទន្ពពេទ្យ និងធានាបានថា ប្រជាជនកម្ពុជា ទទួល​បាន​សេវា​ទន្ត​សាស្ត្រប្រកប ដោយគុណភាព និងសុវត្ថិភាព។

លោក​បានស្នើរឱ្យទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ចូលរួមគោរ​ព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេស ក្រមសីលធម៌ទន្តពេទ្យ និងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្រមសីលធម៌ទន្តពេទ្យមានគោលដៅលើកកម្ពស់សីលធម៌ សេចក្តី​ថ្លៃថ្នូរ និងភាពសុច្ចរិកក្នុងការប្រកបវិជ្ជាជីវៈ ទន្តសាស្រ្ត លើកកម្ពស់​គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាបាលរបស់ទន្តពេទ្យ។ ចូលរួមការអភិវឌ្ឍវិជ្ជាជីវៈ បន្តការសិក្សា​ពេញ​មួយ​ជីវិត​របស់​អ្នក​ប្រកប​វិជ្ជាជីវៈសុខាភិបាល ដើម្បីទទួលបានពិន្ទុគ្រប់គ្រាន់ ក្នុងការស្នើសុំអាជ្ញាបណ្ណ និង​ការ​ស្នើ​សុំ​បន្ត​អាជ្ញាបណ្ណ ដើម្បីប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។

ជាមួយគ្នានេះ លោកបានស្នើរឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយដែលមានចរិកពាណិជ្ជកម្ម ភូតកុហក បំភ្លៃ​ហួស​ពីការពិត ដែលធ្វើអាប់អោនតំលៃវិជ្ជាជីវៈ និងរំលោភលើ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន ព្រមទាំង បញ្ឈប់ការវាយប្រហារគ្នាក្នុងវិជ្ជាជីវៈ ដែលធ្វើឱ្យបាត់បង់នូវតម្លៃសីលធម៌ និង​បែក​បាក់​សាមគ្គី ហើយអ្នកដែលមិនទាន់មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ឬ​អាជ្ញា​បណ្ណ​ហួស​សុពលភាព ស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់​គ្រាន់​អាច​ប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់៕

អត្ថបទដែលទាក់ទង

មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm        68
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm        105
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
2026/08/02 02:33:43 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm
​មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
2026/08/02 02:33:43 pm
​ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
2026/08/02 02:19:10 pm
​តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
2026/08/02 02:05:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm