រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់

2026/08/02 03:22:12 pm        297

ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរនិងការិយាល័យអប់រំយុវជននិងកីឡាខេត្ត ស្រុក ក្រុង នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈក្នុងខេត្តពោធិ៍សាត់ជាង៥០០នាក់ បានចូលរួមផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលបានប្រារព្ធធ្វើនៅបណ្តាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់នារសៀលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុងនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

លោក លឹម វុទ្ធី ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្ត ថ្លែងថាពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូ បង្រៀននាពេលនេះគឺធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងទិសដៅកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំរបស់រាជរដ្ឋាភិបាល សំដៅបញ្រ្ជាបការយល់ដឹងឱ្យកាន់តែច្បាស់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីអប់រំ នាយក នាយិកាលោកគ្រូ អ្នកគ្រូនិងអ្នក ពាក់ព័ន្ធ។ព្រះរាជក្រឹត្យដ៏មានសារៈសំខាន់នេះគឺជាឯកសារបទដ្ឋានគតិយុត្តិដ៏រឹងមាំក្នុងការកំណត់អំពីសិទ្ធ កាតព្វកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រឿន លក្ខខណ្ឌនៃការជ្រើសរើស ការតែងតាំងការតម្លើងថ្នាក់ ឋានន្តរសក្កិនិងការគ្រប់គ្រងមុខតំណែងព្រមទាំងរបបគោលនយោបាយ ការលើកទឹកចិត្តផ្សេងៗ ដើម្បីធានានូវយុត្តិធម៌ តម្លាភាព និងកិត្យា នុភាពនៃអាជីពជាគ្រូបង្រៀន។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងក្នុងពិធីបើកនោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះគ្រូបង្រៀនគឺជាសសរទ្រូងនិងជាតួអង្គស្នូលក្នុងការលើកកម្ពស់គុណភាពអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹងសមត្ថភាព ចរិយាធម៌និងបំណិនជីវិត ឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល។ ការប្រកាសឱ្យប្រើព្រះរាជក្រឹត្យនេះ គឺជាសក្ខីភាពនិងជាសាក្សីប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការលើកកម្ពស់កិត្តិយស តម្លៃនិងកិត្យានុភាពនៃ អាជីពជាគ្រូបង្រឿន។

ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ព្រះរាជក្រឹត្យនេះមិនត្រឹមតែជាលិខិតបទ ដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងមន្ត្រីរាជការនៃអង្គគ្រូបង្រៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំង ១-ធានានូវសមធម៌ និងតម្លាភាព ២-លើកកម្ពស់ជីវភាពនិងការលើកទឹកចិត្ត និង៣-ពង្រឹងកាតព្វកិច្ចនិងវិជ្ជាជីវៈសារវន្ត។ដូច្នេះមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្រុក ក្រុង នាយក នាយិកាគ្រឹះស្ថានសិក្សាសាធារណៈត្រូវសិក្សាស្វែងយល់ស៊ីជម្រៅនិងក្តាប់ឱ្យជាប់នូវបទប្បញ្ញត្តិទាំង ឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យដើម្បីយកទៅដឹកនាំ និងគ្រប់គ្រងប្រកបដោយយុត្តិធម៌ព្រមទាំងជួយតម្រង់ទិស លុបបំបាត់ភាពអសកម្ម និងលើកទឹកចិត្តគ្រូមានស្នាដៃ។ជាមួយគ្នានោះដែរសូមបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនទាំងផ្នែកវិធី  សាស្ត្របង្រៀន បច្ចេកវិទ្យានិងចំណេះដឹងទូទៅ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឱ្យសក្តិសមជាកុលបុត្រ កុលធីតា ដែលសង្គមជាតិផ្តល់ទំនុកចិត្តនិងគោរពព្រមទាំងរក្សាបាននូវអត្ថប្រយោជន៍នានារបស់អង្គគ្រូបង្រៀន៕


អត្ថបទដែលទាក់ទង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
2026/08/02 03:50:39 pm        337
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm        264
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm        310

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm
​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm