ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm        339

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនមូលដ្ឋាន។

ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិទទួលបន្ទុកកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លេង ផាលី ប្រធាន ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅក្នុងបេសកកម្មអប់រំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាល ជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦នេះ​, ឯកឧត្តមបានលើកឡើងអំពីបេសកកម្មមនុស្សធម៌សុខាភិបាល ដែលផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលមានសកម្មភាពនៅតាមរាជធានី-ខេត្ត។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហការ រវាង អាជ្ញាធរមូលដ្ឋាន សាខាសមាគម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានរួមគ្នាបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងនាំយកសេវាសុខាភិបាលប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋដោ​យឥតគិតថ្លៃ។

ចំណែកតំណាងសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លើកឡើងថា ជុំវិញសកកម្មភាពសង្គមនេះ សមាគមមានចូលរួមយ៉ាងសកម្មដូចជា ចូលរួមចែកអំណោយមនុស្សធម៌ និងជួយដល់គ្រួសារទីទ័លក្រនៅមូលដ្ឋានខណ្ឌព្រែកព្នៅ ការចូលរួមកិច្ចការពារបរិស្ថាន និងការផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាលជាដើម ជាក់ស្តែងនាពេលនេះ តំណាងសាខា សមាគមបានចូលរួមយ៉ាងផុលផុស ក្នុងការកៀងគរប្រជាពលរដ្ឋឱ្យមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ដែលសកម្មភាពនេះ គឺជាការរួម ចំណែក​យ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់បញ្ហាសុខភាពប្រជាពលរដ្ឋ។

ចំណែកប្រជាពលរដ្ឋដែលមកទទួលសេវា, បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់មូលដ្ឋាន ដែលនេះជាទង្វើមនុស្សធម៌មិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិតៗ និងសូមឱ្យវប្បធម៌នៃសេវាព្យាបាលនេះមានជារៀងរហូត ក្នុងការផ្សាភ្ជាប់រវាងប្រជាពលរដ្ឋ និង សង្គម ឆ្លុះបញ្ចាំងតាមរយៈក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ និងការជួយសង្គ្រោះជីវិត។

បណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ ក៏លើកឡើងថា ការយកចិត្តទុកដាក់ លើសុខភាពប្រជាពលរដ្ឋ គឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។ លោកបានថ្លែងអំណរ-គុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌ និងការនាំយកសេវាសុខាភិបាលដោយ ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងបានប្តេជ្ញាថា សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ នឹង បន្តសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm        265
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm        298
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm
​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm