គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm        178

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសទីម័រខាងកើត ដែល​ជំនួប​លើក​ចុង​ក្រោយលើទឹកដីរបស់ខ្លួន ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN​ Hyundai Cup) ឆ្នាំ២០២៦ ពូលA នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៣ ខែ​សីហានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Koji Gyotoku ​គ្រូប​ង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ មុនការប្រកួត ដោយមិនរងឥទ្ធិពលបរាជ័យ ២​ប្រកួត​មុន​ តែអ្វីដែលលោកបានផ្ដាំកូនក្រុម ការប្រកួតនេះ មិនត្រឹមតែលទ្ធផលឈ្នះចាញ់នោះទេ តែ​ត្រូវ​បង្ហាញ​ខ្លួន​ឲ្យបានល្អ ដើម្បីមានឱកាសកោះហៅលើកក្រោយៗទៀត។

ដោយឡែកគ្រូបង្វឹកក្រុមទីម័រខាងកើតលោក José Pedro វិញ ថា ក្រុមទាំងពីរ មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដ្បិតមិនទាន់ស្គាល់ឈ្នះរៀងៗខ្លួន ហេតុនេះលោកនឹង​ព្យាយាម​លេង​ទៅ​តាម​ផែន​ការ​ក្រុម ដោយផ្ដោតលើការអភិវឌ្ឍ និងព្យាយាមធ្វើឲ្យបានល្អបំផុត ទោះបីកម្ពុជាមាន​ផល​ចំណេញ​សម្រាប់​ការប្រកួតក្នុងដី ជាមួយអ្នកគាំទ្ររបស់ខ្លួនក៏ដោយ។

គួរដឹងថា នេះគឺជាការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទីម័រខាងកើត ក្រោយរងបរាជ័យ ៣​ប្រកួត​ជាប់​គ្នា គ្រាដែលជាការប្រកួតទី៣ របស់ក្រុមគោព្រៃកម្ពុជា មុនបន្ដជួបក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ​បង្គ្រប់កិច្ចនាថ្ងៃទី៧ ខែសីហាខាងមុខ។ ផ្អែកលើស្ថានភាពក្រុមទាំងពីរបច្ចុប្បន្ន ជំនួប​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទនេះ អាចជាឱកាសតែមួយគត់ ដែលក្រុមទាំងពីរ អាចប្រជែងពិន្ទុលើកដំបូង ពិសេស​ក្រុម​ជម្រើសជាតិកម្ពុជា មុនត្រូវជួបក្រុមកំពុងស្រេកឃ្លានជ័យជម្នះវៀតណាម ដែលកំពុង​ត្រូវ​ការ​ពិន្ទុ​ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយក្រុមកំពូលតារាងសិង្ហបុរី និងឥណ្ឌូនេស៊ី៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន
2026/08/03 02:29:26 pm        69
UEFA ស្វាគមន៍ការសម្រេចចិត្តរបស់ FIFA លុបចោលផែនការលក់ភាគហ៊ុន World Cup តែបង្ហាញការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្ន
2026/08/03 02:08:24 pm        84
យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន
2026/08/03 12:02:48 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្ទះទេវតាទី៣៣៧ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវ​បាន​លោក​ជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនអតីតយុទ្ធជនពិការ នៅខេត្តតាកែវ

2026/08/03 02:42:14 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន
2026/08/03 02:29:26 pm
​UEFA ស្វាគមន៍ការសម្រេចចិត្តរបស់ FIFA លុបចោលផែនការលក់ភាគហ៊ុន World Cup តែបង្ហាញការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្ន
2026/08/03 02:08:24 pm
​រដ្ឋាភិបាល៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី ស៊ូជី ជួបជាមួយ​មន្ត្រី​កាកបាទក្រហម​
2026/08/03 01:55:20 pm
​អាជ្ញាធរស្ដារប្រឡាយរំដោះទឹកភ្លៀងរដូវវស្សា និងកសាងស្ថានីយបូមទឹកថ្មីមួយទៀតនៅគីឡូម៉ែត្រលេខ៩
2026/08/03 01:52:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm