គ្រូបណ្ដុះបណ្ដាល៖ ជំនាញ​ផ្នែកយានយន្តអាចរកប្រាក់ចំណូលខ្ពស់ និងសម្បូរទីផ្សារការងារ

2026/08/03 02:53:32 pm        145

គ្រូបណ្តុះបណ្តាលវិស្វកម្មរថយន្ត បានលើកឡើងថា អ្នក​ចេះ​ជំនាញ​ផ្នែក​យាន​យន្ត​អាច​រក​ប្រាក់​ចំណូល​ចាប់​ពី ៣០០ ដល់ ៤០០ ដុល្លារ ឬច្រើនជាងនេះ ព្រោះជាវិស័យ​បច្ចេកទេស​ដ៏​មាន​សក្តានុពល​ និងមិនសូវខ្វះការងារធ្វើឡើយ។

លោក ណុន ឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)​ បានឱ្យព័ត៌មាន​ ប៊ីធីវី ដឹងថា ពិតប្រាកដណាស់ ជំនាញផ្នែកយានយន្ត គឺជាវិស័យ​ទីផ្សារ​ការងារ​ដែល​មាន​សក្តានុពលខ្ពស់ និងអាចរកប្រាក់ចំណូលជាមធ្យម ចាប់ពី ៣០០ដុល្លារ ឡើង​ទៅ​អាស្រ័យលើកម្រិតជំនាញ និងបទពិសោធន៍ជាក់ស្តែង។

លោកបានបន្តថា ទីផ្សារជំនាញផ្នែកយានយន្ត និយាយ​ក្នុង​កម្រិត​ដែល​លោក​ធ្លាប់​បាន​បណ្តុះ​បណ្តាល​ទៅ​កាន់​សិស្សនាពេលកន្លងមក សម្រាប់កម្រិតមធ្យម·អាចរកចំណូលចាប់ពី ៣០០ ដល់ ៥០០ដុល្លារ ក្នុងមួយខែ។ ហើយប្រសិនបើ·កម្រិតជំនាញខ្ពស់ (ឯកទេស) គឺអា​ច​រក​ចំណូល​លើស​ពី ៦០០ដុល្លារ ឡើងទៅ ព្រោះចេះជួសជុលប្រព័ន្ធអគ្គិសនីរថយន្ត និងកុំព្យូទ័​រ​យាន​យន្ត​ទំនើប។ លោកបន្ថែមទៀតថា ជំនាញនេះ សិស្សទាំងអស់មិន​ត្រឹម​តែ​អាច​ងាយ​ស្រួល​ស្វែង​រក​ការងារធ្វើទេ ថែមទាំងអាចបើក​ជា​អាជីវកម្ម​ដោយ​ខ្លួន​ឯង​បាន​ដែរ​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង​។

លោក ញិច សុភ័ក្ត គ្រូបច្ចេកទេសជំនាញផ្នែកអគ្គិសនីរថយន្ត នៅក្នុងវិទ្យាស្ថានដូចគ្នាខាងលើ បាន​ឱ្យ​ដឹងដែរថា ជាកាពិតណាស់ ការចាប់យកជំនាញណាមួយសុទ្ធតែល្អ ប៉ុន្តែ​ក្នុង​បច្ចុប្បន្ន និង​អនាគត យុវជនគួរតែងាកចាប់យកជំនាញផ្នែកយានយន្ត ដោយសារតម្រូ​វកា​រ​កម្លាំង​ពលកម្ម​ជំនាញ​កាន់​តែខ្ពស់ ខណៈការប្រើប្រាស់យានយន្តលើដងផ្លូវក៏កាន់តែមានកំណើនផងដែរ។

ជា​មួយ​នេះ លោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវពិចារណា ឬទៅស្វែង​យល់​ជំនាញ​នីមួយ​ៗ​ជាមុនសិន មុនឹងសម្រេចចិត្តចាប់យកអាជីពណាមួយទៅថ្ងៃអនាគត។ លោក​បន្ថែម​ទៀត​ថា ប្រសិនជាអាច យុវជនគួររៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត ពីព្រោះ​រាជ​រដ្ឋាភិបាល​បាន​កំពុងខិតខំទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន​ឱ្យមកបណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ស្រុក​ដើម្បីបើកជារោងចក្រ សហគ្រាស ដែលនាំយកឱកាស​ការងារ​ជា​ច្រើន​កន្លែង​ជូន​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

សូមបញ្ជាក់ថា ទាក់ទិននឹងការចាប់យកជំនាញផ្នែកយានយន្តនៅកម្ពុជាសព្វថ្ងៃនេះ បានកត់​សម្គាល់​ឃើញ​ថា មានតែ​សិស្ស​ មិនថាជា​បុរស​ប៉ុណ្ណោះទេដែលចាប់​អារម្មណ៍​រៀនជំ​នាញ​មេកា​និច​​រថយ​ន្ត ឬជំនាញ​ជួស​ជុល​រថយន្ត ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ក៏​ក្លា​យ​ជាជំនាញ​លេច​ធ្លោមួយ​ក្នុងចំ​ណោម​​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត ដោយ​កំពុង​ទទួល​បានកា​រចា​ប់​អារម្ម​ណ៍ខ្លាំ​ង​ពី​សំ​ណា​ក់យុវ​នារី ខណៈ​ដែល​មាន​តម្រូវ​ការកា​រងារ​ខ្ពស់ និង​ប្រា​ក់ខែសម​រម្យ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
2026/08/03 05:01:06 pm        52
មកដល់ពេលនេះ លេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតទៅថៃ១០លើកដើម្បីស្នើសុំបើកកិច្ចប្រជុំ
2026/08/03 04:55:19 pm        83
ធនាគារ៣ ដែលមិនសូវមានភាពសកម្មក្នុងសេដ្ឋកិច្ច ត្រូវបានដាក់ឱ្យជម្រះបញ្ជី
2026/08/03 04:48:25 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ICRC បញ្ជាក់ពីការជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុង​អំឡុងពេល​បន្ត​ឃុំខ្លួន ​

2026/08/03 05:19:37 pm
​រលកកម្ដៅដ៏ក្ដៅគគុកកំពុងគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ ដែលបង្ខំឲ្យមានការឆ្លើយតបបន្ទាន់
2026/08/03 05:17:07 pm
​សមាជិកព្រឹទ្ធសភារុស្ស៊ីថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ
2026/08/03 05:14:46 pm
​ប្រធានាធិបតីលីបង់ជំរុញឲ្យតុលាការចេញសេចក្តីចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ទុះនៅកំពង់ផែបេរូត
2026/08/03 05:11:32 pm
​កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
2026/08/03 05:01:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm