ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ផ្ដល់ការភ្ញាក់ផ្អើលដល់អ្នករត់ និងបង្កើត​ចំណូល​ដល់សេដ្ឋកិច្ច​យ៉ាងហោច​កន្លះលានដុល្លារ

2026/08/03 03:08:35 pm        125

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាព​ជោគជ័យ​ដ៏ត្រចះត្រចង់ ដោយបានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិសរុបប្រមាណ ៦,៥០០ នាក់ មកពី ៥១ ប្រទេសចូលរួម ដែលមានកំណើន ២៥% បើធៀបកាលឆ្នាំមុន។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មិនត្រឹមតែនាំមកនូវភាពរីករាយ និងការភ្ញាក់ផ្អើលដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតចំណូលយ៉ាងហោចកន្លះលានដុល្លារ កំឡុងព្រឹត្តិការណ៍រយៈពេលប៉ុន្មានថ្ងៃនេះ។

បើតាមការវាយតម្លៃរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានប្រព្រឹត្តទៅយ៉ាងរលូន នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការអញ្ជើញចូលរួមជាសក្ខីភាពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាច្រើនទៀត។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឆ្នាំនេះ ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ បានផ្ដល់នូវការភ្ញាក់ផ្អើល និងភាពអស្ចារ្យដល់អ្នករត់ ពិសេសអត្តពលិកមកពីចិន ចំពោះទិដ្ឋភាពជារួមនៅតាមតម្រាយផ្លូវរត់ ក្រោយមានការជំរុញគាំទ្រ និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពទាក់ទាញ ហើយបង្កើតបានចំណូលដ៏ច្រើនមិនតិចជាងកន្លះលានដុល្លារពីអត្តពលិក ដែលបានមកចូលរួមរត់ និងបន្ដស្នាក់នៅកម្សាន្ដ កំឡុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។

ទន្ទឹមជាមួយគ្នាផងដែរ យុវជន ដាវុធ វីលី និងយុវជន ដាវុធ អាលីកា ជាបងប្អូនបង្កើតនឹងគ្នាដែលបានចូលរួមរត់ជាមួយឪពុកម្ដាយរបស់ខ្លួន បានសម្ដែងសេចក្ដីរីករាយ ក្នុងការចូលរួមរត់ជុំគ្រួសារ ក្រោមបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ ដ្បិតពួកគេយល់ថា ការរត់នេះ មិនត្រឹមផ្ដល់នូវសុខភាពល្អ និងបង្កើតអនុស្សាវរីយ៍ល្អៗជុំគ្រួសារ តែថែមទាំងអាចចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់បេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកទៀតផង។

គួរដឹងថា ក្នុងចំណោមអត្តពលិកចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលចូលរួមច្រើនជាងគេ សម្រាប់អត្តពលិកបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស។ ជាលទ្ធផលវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករឆ្នើមរបស់កម្ពុជា វ៉ាន់ ភារ៉ា ដោយប្រើថិរវេលា ២ម៉ោង ២១នាទី និង ៨វិនាទី ខណៈលេខ១ ផ្នែកនារី គឺបានទៅកីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣ម៉ោង ១០នាទី និង ៥៧វិនាទី។

ចំណែកវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បានទៅកីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១ម៉ោង ១៣នាទី និង ៥៩វិនាទី តែលេខ១ ផ្នែកនារី បានទៅកីឡាការិនីចិន Yang Cheng ប្រើថិរវេលា ១ម៉ោង ៣២នាទី និង ៥៨វិនាទី។ ក្រៅពីនេះ ក៏មានការផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់កីឡាករ-កីឡាការិនី តាមវិញ្ញាសាផ្សេងៗ រួមទាំងការរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Infantino កំពុងប្រឈមវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីផែនការលក់ភាគហ៊ុនព្រឹត្តិការណ៍ FIFA ដួលរលំ
2026/08/03 04:20:44 pm        86
Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន
2026/08/03 03:57:26 pm        102
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន
2026/08/03 02:29:26 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ICRC បញ្ជាក់ពីការជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុង​អំឡុងពេល​បន្ត​ឃុំខ្លួន ​

2026/08/03 05:19:37 pm
​រលកកម្ដៅដ៏ក្ដៅគគុកកំពុងគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ ដែលបង្ខំឲ្យមានការឆ្លើយតបបន្ទាន់
2026/08/03 05:17:07 pm
​សមាជិកព្រឹទ្ធសភារុស្ស៊ីថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ
2026/08/03 05:14:46 pm
​ប្រធានាធិបតីលីបង់ជំរុញឲ្យតុលាការចេញសេចក្តីចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ទុះនៅកំពង់ផែបេរូត
2026/08/03 05:11:32 pm
​កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
2026/08/03 05:01:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm