Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន

2026/08/03 03:57:26 pm        102

ក្លិបបាល់ទាត់ Brentford បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខា​នាំយក​ខ្សែ​បម្រើ​សញ្ជាតិ​ម៉ាលី​ Mamadou Sangare ពីក្លិបបារាំង Lens ក្នុងតម្លៃបំបែកកំណត់ត្រាផ្ទេររបស់ក្លិប។

Sangare វ័យ ២៤ ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ Brentford ហើយ​ក្លិប​ក៏​មាន​ជម្រើស​បន្ត​កិច្ច​សន្យាបន្ថែម ១ ឆ្នាំផងដែរ។

Brentford មិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការនោះទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា កិច្ច​ព្រម​ព្រៀងនេះមានតម្លៃលើសពី ៤២.៥ លានផោន ដែលជាកំណត់​ត្រា​ចាស់​របស់​ក្លិប​ក្នុង​ការ​ផ្ទេរ Dango Ouattara ពី Bournemouth កាលពីរដូវក្តៅឆ្នាំមុន។

រដូវកាលមុន គឺជារដូវកាលដ៏អស្ចារ្យសម្រាប់ Sangare បន្ទាប់ពីបាន​អភិវ​ឌ្ឍ​ខ្លួន​តា​ម​រយៈ​ការ​ខ្ចី​ជើង​ជា​ច្រើន​លើក ជាពិសេសបានជួយ Lens បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងលីគ តាម​ពី​ក្រោយ ​Paris Saint Germain។

Sangare បានបង្ហាញខ្លួន ៣៣ ប្រកួត ឱ្យ Lens រដូវកាលមុន បន្ទាប់ពីផ្ទេរមកពីក្លិបអូទ្រីស Rapid Vienna។

សម្រាប់​ក្រុម​ជម្រើសជាតិម៉ាលី Sangare បានបង្ហាញខ្លួន ១៦ ប្រកួត និងជាសមាជិក​ក្រុម​ដែល​បាន​ចូល​រួម​ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations 2025៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Infantino កំពុងប្រឈមវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីផែនការលក់ភាគហ៊ុនព្រឹត្តិការណ៍ FIFA ដួលរលំ
2026/08/03 04:20:44 pm        84
ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ផ្ដល់ការភ្ញាក់ផ្អើលដល់អ្នករត់ និងបង្កើត​ចំណូល​ដល់សេដ្ឋកិច្ច​យ៉ាងហោច​កន្លះលានដុល្លារ
2026/08/03 03:08:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន
2026/08/03 02:29:26 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ICRC បញ្ជាក់ពីការជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុង​អំឡុងពេល​បន្ត​ឃុំខ្លួន ​

2026/08/03 05:19:37 pm
​រលកកម្ដៅដ៏ក្ដៅគគុកកំពុងគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ ដែលបង្ខំឲ្យមានការឆ្លើយតបបន្ទាន់
2026/08/03 05:17:07 pm
​សមាជិកព្រឹទ្ធសភារុស្ស៊ីថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ
2026/08/03 05:14:46 pm
​ប្រធានាធិបតីលីបង់ជំរុញឲ្យតុលាការចេញសេចក្តីចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ទុះនៅកំពង់ផែបេរូត
2026/08/03 05:11:32 pm
​កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
2026/08/03 05:01:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm