ក្រសួងការពារជាតិ​អាល្លឺម៉ង់​និយាយ​ថា​ អាល្លឺម៉ង់​នឹង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ស្វ័យ​កម្ម​ដល់​អ៊ុយ​ក្រែ​ន​

2022/05/07 05:42:50 pm        1.4 K

​អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​ប្រទេស​ស្លូ​វ៉ា​គី​ថា ​ប្រទេស​របស់​លោក​ស្រី​នឹង​ផ្គត់ផ្គង់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ​នូវ​កាំភ្លើង​ធំ​ដ៏​មាន​ឥទ្ធិពល​ចំនួន​ ៧​គ្រឿង​ដើម្បី​ជួយ​ទប់ទល់​ការ​វាយ​លុក​របស់​រុស្ស៊ី​។

លោកស្រី Christine Lambrecht និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​បណ្ដុះបណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប្រើប្រាស់​អាវុធ​កាំភ្លើង​ធំ​ស្វ័យកម្ម Panzerhaubitze 2000 ដែល​អាច​បាញ់​ផ្លោង​យ៉ាង​ជាក់លាក់​ក្នុង​ចម្ងាយ​រហូត​ដល់ ៤០​គីឡូម៉ែត្រ​។​ ប្រទេស​អាល្លឺម៉ង់​បាន​បង្កើន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​របស់​ខ្លួន​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បន្ទាប់ពី​ភាព​ស្ទាក់ស្ទើរ​ដំបូង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​អាវុធ​ធុន​ធ្ងន់ ​ដែល​បាន​ធ្វើ​ឲ្យ​មានការរិះគន់​ជាច្រើន​។​ ​អធិការបតីលោក Olaf Scholz នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ក្នុង​ឱកាស​នៃ​ការ​បញ្ចប់​​សង្គ្រាម​លោក​លើក​ទី​២។ ភាព​បរាជ័យ​របស់​ណា​ស៊ី​អាល្លឺម៉ង់​ដោយ​សម្ព័ន្ធមិត្ត​កាលពី ៧៧​ឆ្នាំមុនត្រូវ​បាន​បង្ហាញ​​ថា​ជា​ថ្ងៃ​រំដោះ​នៅ​ក្នុង​ប្រទេស​។

​សុន្ទរកថា​របស់​លោក Scholz ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ពី​ជំហរ​របស់​រដ្ឋាភិបាល​លោក ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​អញ្ជើញ​ប្រធានាធិបតី និង​អធិការបតី​អាល្លឺម៉ង់​មក​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ជា​ថ្ងៃ​ដែល​រុស្ស៊ី​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះរបស់​សហភាព​សូ​វៀត​លើ​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី២​។ មន្ត្រី​ប្រទេស​លោក​ខាង​លិច​ជឿ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អាច​ប្រើប្រាស់​ថ្ងៃ​ទិវា​ជ័យជម្នះ​ដើម្បី​ប្រកាស​អំពី​សង្គ្រាម ទាំង​ការប្រកាស​ជ័យជម្នះ ឬ​បង្កើន​ជម្លោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm