រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ

2026/08/04 01:02:23 pm        202

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានប្រាប់ដល់លោកប្រធានថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ត្រូវប្រឹងប្រែងស្វែងរកផលិតផលក្នុងស្រុកដែលមានសក្តានុពល ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញបង្កើនលើតម្លៃបន្ថែម។

ការណែនាំរបស់លោកជំទាវ ចម និម្មល នៅពេលនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលចូលនិវត្តន៍។

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ណែនាំបន្តថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី គប្បីផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូរវាងសហគមន៍ផលិត និងវិស័យឯកជន។ ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖ (១) វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ (២) វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ និង (៣) វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកជំទាវក្រសួងពាណិជ្ជកម្ម ក៏វបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់លោកប្រធានមន្ទីរដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។ ខណៈមន្ទីរសហការជាមួយរដ្ឋបាលខេត្តកោះកុង ជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឆ្លើយតបនឹងការណែនាំរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ឃី វុធ ដែលទើបចូលកាន់តំណែងជាប្រធានមន្ទីរពាណិជ្ជកម្ម បានប្តេជ្ញាចិត្តថា នឹងបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកប្រធានមន្ទីរពាណិជ្ជកម្ម នឹងប្រឹងប្រែងស្រាវជ្រាវស្វែងរកផលិតផលក្នុងស្រុកថ្មីៗ ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញបន្ថែមទៀត បន្ទាប់ពីបានចុះបញ្ជីម៉ាក់ក្តាមថ្មកោះកុងកន្លងទៅ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ របាយការណ៍សិទ្ធិមនុស្សរបស់ UN នឹងលាតត្រដាងការពិតថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជា
2026/08/04 02:04:30 pm        69
ក្រសួងការងារ និងអតីតពលករនៅថៃ អំពាវនាវ​ដល់ពលករខ្មែរ​ត្រឡប់​មក​ពី​ថៃ​ងាក​មក​ធ្វើ​ការ​ក្នុង​ស្រុក​វិញ ​ខណៈបច្ចុប្បន្នកំពុងមានការងារ​ជាង ៩ម៉ឺនកន្លែង
2026/08/04 02:03:52 pm        30
ធនបាលកិច្ចដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅកម្ពុជា មានទំហំបរធនសរុប ២,៧ ពាន់លានដុល្លារ
2026/08/04 01:55:05 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ របាយការណ៍សិទ្ធិមនុស្សរបស់ UN នឹងលាតត្រដាងការពិតថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជា

2026/08/04 02:04:30 pm
​ក្រសួងការងារ និងអតីតពលករនៅថៃ អំពាវនាវ​ដល់ពលករខ្មែរ​ត្រឡប់​មក​ពី​ថៃ​ងាក​មក​ធ្វើ​ការ​ក្នុង​ស្រុក​វិញ ​ខណៈបច្ចុប្បន្នកំពុងមានការងារ​ជាង ៩ម៉ឺនកន្លែង
2026/08/04 02:03:52 pm
​ធនបាលកិច្ចដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅកម្ពុជា មានទំហំបរធនសរុប ២,៧ ពាន់លានដុល្លារ
2026/08/04 01:55:05 pm
​គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងប្រគល់-ទទួល គម្រោងលើកកម្រិតគុណភាពផ្លូវបេតុង ១ខ្សែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពុងឆ្នាំង
2026/08/04 01:49:48 pm
​ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ
2026/08/04 01:31:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm