ក្រសួងការងារ និងអតីតពលករនៅថៃ អំពាវនាវ​ដល់ពលករខ្មែរ​ត្រឡប់​មក​ពី​ថៃ​ងាក​មក​ធ្វើ​ការ​ក្នុង​ស្រុក​វិញ ​ខណៈបច្ចុប្បន្នកំពុងមានការងារ​ជាង ៩ម៉ឺនកន្លែង

2026/08/04 02:03:52 pm        163

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអតីតពលករនៅថៃ បានអំពាវ​នាវ​ដល់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​ងាក​មកធ្វើការក្នុងស្រុកវិញ ខណៈគិតត្រឹមដើមខែសីហា ឆ្នាំ២០២៦នេះ រោង​ចក្រ ​សហគ្រាសជាច្រើននៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស កំពុងមាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ថ្មី​ៗ​បន្ថែមទៀ​តយ៉ាងខ្លាំង ដើម្បីពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងនោះ​ឱកាស​ការងារ​ប្រមាណ​ជាង ​៩ម៉ឺនកន្លែង លើគ្រប់វិស័យ ដែលកំពុងបើកចំហរង់ចាំប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើក​ឡើង​ឱ្យ​ដឹង​ថា ​ឱកាសការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈវេទិកាការងារ ឬទាក់ទងទៅកាន់លេខ ១២៩៧ ដែល​បច្ចុប្បន្នមានចំនួនជាង ៩ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។

ឱកាស​ការងារទាំងនេះមានលក្ខណៈចម្រុះ ចាប់តាំងពីកម្រិតគ្មានជំនាញ ជំនាញកម្រិតទាប មធ្យម រហូតដល់បច្ចេកទេសជាន់ខ្ពស់ នៅក្នុងវិស័យចម្បងៗ មានដូចជា៖ វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល, វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម និងវិស័យសេវាកម្មនិងសំណង់ ដែល​សុទ្ធ​សឹង​មាន​តម្រូវការខ្ពស់។

ទាក់ទិនការលើកឡើងខាងលើនេះ លោក គង់ អ៊ុង ប្រធានសហជីពមូលដ្ឋាន ក៏ដូចជាកម្មករ កម្មកា​រិនី នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ហួយ ស៊ីនទូ ខេមបូឌា ស្ថិតនៅខណ្ឌកំបូល រាជ​ធានី​ភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា ការ​ងារ​នៅក្នុងស្រុកសព្វថ្ងៃនេះពិតជាមានតម្រូវការច្រើន ដោយសារឃើញរោងចក្រ សហ​គ្រាស​បាន​បើក​ដំណើរ​ការ​ច្រើន​ជាបន្តបន្ទាប់ និងផ្សព្វផ្សាយដំណឹងការ​ជ្រើស​រើស​បុគ្គលិក​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​។

សហជីព និងក្រុមកម្មករ បានអំពាវនាវដ​ល់អ្នកស្វែងរកការងារ ជាពិសេស​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ​ងាកមកធ្វើការក្នុងស្រុកវិញឱ្យបានច្រើន ខណៈឱកាស​ការ​ងារមានច្រើន​សម្បូរ​បែប​កំពុង​រង់​ចាំ។​ កា​រ​បំពេញ​ការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលសមរម្យប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ធានា​បាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថ​ប្រ​យោជន៍​សង្គម​ស្រប​តាម​ច្បាប់​ជា​ធរមាន ពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិបងប្អូន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជា​សេនា​ធិ​ការ បាន​ខិតខំប្រមូល និងបង្កើត​ឱកាស​ការងារជាបន្តបន្ទាប់ ដើម្បីឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងការងារ បាន​អះ​អាងថា នឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មា​នអំពីឱកាស​ការ​ងារ​នៅ​ក្នុង​ស្រុក និងលើ​កកម្ពស់ការធ្វើចំណាកស្រុ​កដោយសុវត្ថិភាព និងស្រប​ច្បាប់ សំដៅ​ការ​ពារ​សិ​ទ្ធិ និងផលប្រ​យោជន៍របស់​ប្រជាពលរដ្ឋ និង​ពលករខ្មែ​រ​ទាំង​អស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

 

អត្ថបទដែលទាក់ទង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តា «មនុស្ស» ជាតួអង្គស្នូល
2026/08/04 03:26:53 pm        113
វិចារណកថា៖ បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ
2026/08/04 02:33:38 pm        120
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត
2026/08/04 02:25:15 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីអះអាងថាខ្លួនបានវាយប្រហារនាវា ៤គ្រឿង ដែលពាក់ព័ន្ធយោធាអ៊ុយក្រែន និងកំពង់ផែ Chernomorsk

2026/08/04 03:56:14 pm
​បារាំងរិះគន់ផែនការរបស់អង់គ្លេសដែលចង់ប្រើកងទ័ពជើងទឹកដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ឆ្លងកាត់ច្រកសមុទ្រ
2026/08/04 03:52:28 pm
​រ៉យទ័រ៖ អាមេរិក គ្រោងនឹងបិទស្ថានទូតនៅកាណាដា ជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត
2026/08/04 03:50:04 pm
​ជប៉ុននិយាយថា ស្ថានការណ៍ស្រដៀងនឹងជម្លោះនៅអ៊ុយក្រែន អាចកើតឡើងនៅអាស៊ីបូព៌ា
2026/08/04 03:44:32 pm
​ការវាយប្រហារដោយយានដ្រូនលើនាវាទួរគីនៅសមុទ្រខ្មៅ បណ្តាលឲ្យនាវិក ៤នាក់ រងរបួស
2026/08/04 03:41:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm