វិចារណកថា៖ បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ

2026/08/04 02:33:38 pm        122

ភ្នំពេញ៖ កម្ទេចសំរាមមួយបានជ្រុះនៅក្បែរផ្លូវដើរក្នុងសាលារៀន។ នៅថ្ងៃដំបូង អ្នកណាក៏មើលឃើញ និងកត់សម្គាល់វាដែរ។ នៅថ្ងៃទីពីរ ចំនួនអ្នកមើលក៏តិចជាងមុន។ លុះកន្លងផុតទៅមួយសប្តាហ៍ សំរាមនោះបែរជាមើលទៅដូចជារបស់ធម្មតានៅទីនោះទៅវិញ។ មិនយូរប៉ុន្មាន សំរាមផ្សេងទៀតក៏ចាប់ផ្តើមមកផ្តុំជុំវិញនោះ។ អ្វីដែលធ្លាប់តែមើលទៅ "ខុសឆ្គង" បានក្លាយជា "រឿងធម្មតា"។

នេះជារបៀបដែលភាពមិនខ្វល់ខ្វាយចាប់ផ្តើមរីកធំឡើង។ យើងចាប់ផ្តើមទម្លាប់ខ្លួនទៅនឹងអ្វីមួយដែលពិតជាត្រូវការការយកចិត្តទុកដាក់។ យើងប្រាប់ខ្លួនឯងថា «វានៅតែអញ្ចឹងតាំងពីណាពីណីមកហើយ» «វាមិនមែនជារឿងរបស់ខ្ញុំទេ» ឬ «មនុស្សម្នាក់ធ្វើម៉េចផ្លាស់ប្តូរវាបាន?»។ គ្មានបំណងអាក្រក់ណាមួយនៅក្នុងចិត្តរបស់យើងឡើយ ប៉ុន្តែបំណងប្រាថ្នាក្នុងការយកចិត្តទុកដាក់របស់យើងបានបាត់ទៅរួចទៅហើយ។

ការយកចិត្តទុកដាក់អាចកាន់តែស្រពោនទៅៗ ពេលដែលយើងគិតថាបញ្ហាមើលទៅធំធេងពេក។ ព័ត៌មានអំពីការបំពុលបរិស្ថាន ការបាត់បង់ជម្រកធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍ថាខ្លួនឯងគ្មានអំណាច ឬធ្វើអ្វីមិនកើត។ ប្រសិនបើសារតែមួយគត់ដែលយើងបានឮ គឺអ្វីៗកាន់តែអាក្រក់ទៅៗ នោះការបិទបេះដូងមិនទទួលដឹងឮ អាចមានអារម្មណ៍ដូចជាការការពារខ្លួនឯងអញ្ចឹង។ តើចាំបាច់ខ្វល់ធ្វើអ្វី បើការខ្វល់ខ្វាយនាំមកតែការព្រួយបារម្ភនោះ?

ប៉ុន្តែ ការយកចិត្តទុកដាក់ មិនបានតម្រូវឱ្យយើងលីសែងពិភពលោកទាំងមូលតែម្នាក់ឯងនោះទេ។ វាគ្រាន់តែចង់ឱ្យយើង "ភ្ញាក់រលឹក" ចំពោះផ្នែកនៃពិភពលោកដែលស្ថិតនៅក្នុងដៃ ឬជុំវិញខ្លួនយើងប៉ុណ្ណោះ។ យើងប្រហែលជាមិនអាចស្តារទន្លេគ្រប់ខ្សែឡើងវិញបានទេ ប៉ុន្តែយើងអាចចៀសវាងការបោះសំរាមចូលទៅក្នុងទន្លេមួយបាន។ យើងប្រហែលជាមិនអាចការពារព្រៃឈើគ្រប់កន្លែងបានទេ ប៉ុន្តែយើងអាចរៀនយល់ដឹង និងថែរក្សាដើមឈើជុំវិញខ្លួនបាន។ យើងប្រហែលជាមិនអាចដោះស្រាយគ្រប់បញ្ហានៅថ្ងៃនេះបានទេ ប៉ុន្តែយើងអាចបដិសេធមិនទទួលស្គាល់ថា ការបំផ្លិចបំផ្លាញគឺជា "រឿងធម្មតា" ។

ការយកចិត្តទុកដាក់ នឹងកាន់តែរឹងមាំតាមរយៈការអនុវត្តជាក់ស្តែង។ ពេលដែលសិស្សានុសិស្សជួយសម្រួល និងធ្វើឱ្យជ្រុងមួយនៃសាលារៀនកាន់តែល្អប្រសើរ ពួកគេនឹងចាប់ផ្តើមឃើញថា កិច្ចខិតខំប្រឹងប្រែងពិតជាផ្តល់នូវលទ្ធផលពិតប្រាកដ។ ពេលដែលគ្រួសារមួយប្រមូលញែកប្រភេទទំនិញដែលអាចប្រើប្រាស់ឡើងវិញបាន ឬកាត់បន្ថយសំរាមម្ហូបអាហារ ការទទួលខុសត្រូវក៏ក្លាយជាទម្លាប់។ ការរីកចម្រើនដែលមើលឃើញនឹងភ្នែក នឹងជួយធ្វើអោយមានសង្ឃឹមឡើងវិញ។

យើងក៏គួរតែយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងធ្វើការងារបរិស្ថានផងដែរ។ ភ្នាក់ងារអនាម័យ កសិករ អ្នកស្ម័គ្រចិត្តសហគមន៍ គ្រូបង្រៀន អ្នកស្រាវជ្រាវ ឧទ្យានុរក្ស និងមនុស្សជាច្រើនទៀត តែងតែបំពេញភារកិច្ចដែលងាយនឹងត្រូវគេមើលរំលង។ កតញ្ញូកតវេទិតាធម៌ (ការដឹងគុណ) រំលឹកយើងថា ការការពារបរិស្ថានបាននិងកំពុងកើតឡើងរួចមកហើយ ហើយយើងក៏អាចចូលរួមជាមួយពួកគេបានដែរ។

ភាពមិនខ្វល់ខ្វាយនិយាយថា «គ្មានអ្វីដែលខ្ញុំធ្វើមានន័យនោះទេ»។ ប៉ុន្តែចូរអ្នកក្រឡេកមើលធម្មជាតិ—គ្រាប់ពូជមួយគ្រាប់នឹងក្លាយទៅជាដើមឈើធំមួយដើមនាពេលអនាគត។ ទឹកមួយដំណក់ នឹងក្លាយទៅជាទឹកមួយពាង។ ការយកចិត្តទុកដាក់មួយ ជាគំរូសម្រាប់អ្នកដែលតែងតែសង្កេតមើល រឿងតូចតាចនឹងក្លាយទៅជាថាមពលដ៏មានឥទ្ធិពល នៅពេលដែលយើងធ្វើវាសាឡើងវិញដដែលៗ និងបន្តចែករំលែកអោយគ្នា។

ប្រសិនបើបេះដូងរបស់អ្នកនឿយហត់ សូមចាប់ផ្តើមដោយសកម្មភាពភាពតិចតួចងាយៗ។ ជ្រើសរើសទីតាំងមួយ ទម្លាប់មួយ រុក្ខជាតិមួយដើម ហើយផ្តល់ការយកចិត្តទុកដាក់ដល់វាឱ្យជាប់លាប់។ ប្រែក្លាយការយកចិត្តទុកដាក់អោយទៅជា "សកម្មភាព" ជាជាង "អារម្មណ៍មួយឆាវ"។

នៅពេលយើងបន្តការយកចិត្តទុកដាក់ ទម្លាប់ដ៏ល្អមួយបានកើតឡើង។ យើងបានត្រឡប់មកបង្កើតទំនាក់ទំនងសារជាថ្មីជាមួយធម្មជាតិ—ថាផែនដីនេះជារបស់គ្រប់គ្នាៗត្រូវថែរក្សា—ថានេះជាផ្ទះរួមរបស់យើង ហើយផ្ទះមួយនឹងកាន់តែមានសុខុមាលភាព ឱ្យតែមាននរណាម្នាក់សម្រេចចិត្តចាប់ផ្តើមយកចិត្តទុកដាក់សារជាថ្មី។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា

សតិ ជួយយើងអោយរស់នៅក្នុងពេលបច្ចុប្បន្ន មិនវង្វេងស្មារតី។ សតិ ជួយយើងអោយមើលឃើញពីអ្វីដែលកំពុងកើតមានឡើង ដោយមិនជ្រួលច្របល់ ។ តាមរយៈសតិ យើងអាចជួយជីវិតដែលកំពុងត្រូវការជំនួយ និងការពារក្តីសង្ឃឹម តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយក្តីមេត្តា។

ការពិចារណាសម្រាប់ថ្ងៃនេះ

តើមានរឿងទាក់ទងនឹងបញ្ហាបរិស្ថានណាមួយ ដែលខ្ញុំឈប់យកចិត្តទុកដាក់ដោយសារតែខ្ញុំឃើញវាញឹកញាប់ពេក?

សកម្មភាពសម្រាប់ថ្ងៃនេះ

ជ្រើសរើសរឿងរ៉ាវតូចតាចណាមួយទាក់ទងនឹងបរិស្ថាន ដែលអ្នកគិតថា អ្នកតែងតែមើលរំលង យកមកព្យាយាមដោះស្រាយ ហើយកែលម្អវាអោយបានល្អដោយការយកចិត្តទុកដាក់។ ប្រសិនជាត្រូវការជំនួយពីមនុស្សធំ សូមអ្នកសុំជំនួយពីលោកគ្រូ/អ្នកគ្រូ ឬសមាជិកគ្រួសាររបស់អ្នកដោយក្ដីគោរព។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ

ថ្ងៃនេះ ខ្ញុំនឹងរក្សាបេះដូងរបស់ខ្ញុំឱ្យភ្ញាក់រលឹក និងផ្តល់ការយកចិត្តទុកដាក់យ៉ាងជាប់លាប់ ចំពោះអ្វីដែលស្ថិតនៅក្នុងលទ្ធភាពរបស់ខ្ញុំដែលអាចធ្វើបាន»។

«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»៕

អត្ថបទដែលទាក់ទង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តា «មនុស្ស» ជាតួអង្គស្នូល
2026/08/04 03:26:53 pm        121
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត
2026/08/04 02:25:15 pm        171
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការងារ​ការទូត​យ៉ាងសកម្មទាមទារ​ឱ្យពលរដ្ឋភៀសសឹក​អាច​វិល​ត្រឡប់​​​ទៅផ្ទះ​សម្បែងរបស់ខ្លួនវិញ​ស្របតាមច្បាប់អន្តរជាតិ
2026/08/04 02:17:31 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្ស៊កដានីបញ្ជូនលំនៅឋានចល័តចំនួន ៣២ខ្នង ដើម្បីជួយគាំទ្រប្រជាជនស៊ីរី

2026/08/04 03:58:42 pm
​រុស្ស៊ីអះអាងថាខ្លួនបានវាយប្រហារនាវា ៤គ្រឿង ដែលពាក់ព័ន្ធយោធាអ៊ុយក្រែន និងកំពង់ផែ Chernomorsk
2026/08/04 03:56:14 pm
​បារាំងរិះគន់ផែនការរបស់អង់គ្លេសដែលចង់ប្រើកងទ័ពជើងទឹកដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ឆ្លងកាត់ច្រកសមុទ្រ
2026/08/04 03:52:28 pm
​រ៉យទ័រ៖ អាមេរិក គ្រោងនឹងបិទស្ថានទូតនៅកាណាដា ជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត
2026/08/04 03:50:04 pm
​ជប៉ុននិយាយថា ស្ថានការណ៍ស្រដៀងនឹងជម្លោះនៅអ៊ុយក្រែន អាចកើតឡើងនៅអាស៊ីបូព៌ា
2026/08/04 03:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm