សាស្ត្រាចារ្យ និងនិស្សិតជាង ២៧០០នាក់ បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

2022/05/07 08:22:40 pm        1.3 K

ភ្នំពេញ៖ សាស្រ្តាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតចំនួន ២៧៥៤នាក់ បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសមាជិកថ្មីនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ នៅទីតាំង វិមាន៧មករា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល និជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

សមាជិកថ្មីដែលមានវត្តមាននាព្រឹកនេះ គឺមកពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន៥ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

សម្រាប់ការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ និស្សិតឈ្មោះ ស្រ៊ុយ នារី ជាតំណាង​និស្សិតទាំងអស់លើកឡើងពីភាពដឹងគុណក្រោមការរស់នៅនៃការដឹកនាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា។ កញ្ញា បញ្ជាក់ថា ក្នុងនាមយើងខ្ញុំជាយុវជនជំនាន់ក្រោយ​ ពិតជាមានវាសនា និង​អនាគត​ដ៏រុងរឿង​ណាស់​ ដោយបានរស់នៅក្នុងសម័យ​ដែលមានថ្នាក់ដឹកនាំ​យកចិត្តទុក​ដាក់​ចំពោះ​ប្រជាជន​ទូទាំង​ប្រទេស ជាពិសេសគឺយុវជនកម្ពុជាទាំងអស់ ​មានឱកាសសិក្សារៀនសូត្រទាំងក្នុង និងក្រៅ​ប្រទេស មានឱកាសការងារ ​និងសមិទ្ធផលជាច្រើន ​ដូចជាវិស័យសេដ្ឋកិច្ច ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ​ហេដ្ឋារចនាសម្ព័ន្ធ​ និងសំណង់អាគារខ្ពស់ៗជាច្រើន ដើម្បីលើកកម្ពស់កិត្តិនាម​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ក្នុងឆាកជាតិ និងអន្តរជាតិ។

សម្រាប់ការប្រកាស​ទទួលសមាជិកថ្មីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីភាព​សប្បាយ​ចិត្តដែល​យុវជនកម្ពុជា ​ជា​បញ្ញវន្ត ​បានសម្រេចចិត្តត្រឹមត្រូវជឿទុកចិត្ត​លើការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា។

ឯកឧត្ត មបន្តថា បុគ្គលគ្រប់រូបមានសិទ្ធិសេរីភាព ​ក្នុងការជ្រើសរើសបក្សនយោបាយណាមួយ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។ ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សរបស់​ប្រជាពលរដ្ឋ ដោយមានបុព្វហេតុ ​គឺបម្រើពលរដ្ឋជានិច្ច ​ដើម្បីឱ្យជាតិរីកចំរើន។

ផ្អែកលើមាត្រា ៣ នៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គោលបំណង​របស់​គណបក្សគឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា​ ដែល​មានឧត្តម​គតិស្នេហាជាតិ​ មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ​និងសន្តិភាព ​ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ​ដើម្បីរួមកម្លាំងគ្នាការពារ​សមិទ្ធផល​សង្គមជាតិ ​និង​កសាង​ប្រទេស​កម្ពុជាមួយ ឯករាជ្យ​សន្តិភាព សេរីភាព ​ប្រជាធិបតេយ្យ អព្យាក្រឹត ​និងវឌ្ឍនភាពសង្គម ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm