ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ ថ្លែងថា បងប្អូនពលករ ដែលបានឆ្លងដែនមកពីប្រទេសថៃ ដែលពុំបានទទួលការចាក់វ៉ាក់សាំងនោះ ត្រូវតែចូលរួមទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅនឹងច្រកព្រំដែនមុននឹងបងប្អូនវិលទៅស្រុកកំណើតរបស់ខ្លួនវិញ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បន្តថា ការដែលអាជ្ញាធរតម្រូវឲ្យពលករត្រូវតែចាក់វ៉ាក់សាំងនោះ គឺដើម្បីការពារអាយុជីវិតនិងសុខភាពរបស់បងប្អូនប៉ុណ្តោះ។
គូសបញ្ជាក់ថា វ៉ាក់សាំងដែលបានចាក់ជូនបងប្អូនពលករនៅច្រកព្រំដែននោះរួមមាន៖ ប្រភេទវ៉ាក់សាំងស៊ីណូហ្វាក់ នឹងអាត្រាស៊ីណីកា ចំពោះពលករដែលទើបនឹងចាក់ដូសទី១ គឺត្រូវធ្វើចត្តាឡីស័ក១សប្តាហ៍ ទើបអាចត្រលប់ទៅមូលដ្ឋានបាន។ក្នុងករណីបងប្អូនពុំមានកាត ឬប័ណ្ណចាក់វ៉ាក់សាំងនោះ បងប្អូនមិនអាចវិលត្រលប់ទៅប្រទេសថៃវិញបានឡើយ ដោយខាងភាគថៃរាល់ការចេញចូលបច្ចុប្បន្ននេះ គឺតម្រូវឲ្យបងប្អូនឆ្លងដែនត្រូវមានឯកសារត្រឹមត្រូវរួមទាំងកាតចាក់វ៉ាក់សាំងផងដែរ ទើបអាចធ្វើដំណើរស្របច្បាប់ដោយមិនមានការព្រួយបារម្ភអ្វីឡើយ ។
អត្ថបទ៖ ឃិន សារិទ្ធ