គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

2026/08/05 11:36:42 am        143

ក្លិបបាល់ទាត់ Renaissance Berkane ដែលមានមូលដ្ឋាននៅប្រទេសម៉ារ៉ុក បានប្រកាសជាផ្លូវការពីការតែងតាំងលោក Bubista ជាគ្រូបង្វឹកថ្មីរបស់ក្លិប បន្ទាប់ពីគ្រូបង្វឹកជនជាតិកាប់វែររូបនេះ ដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនបង្កើតប្រវត្តិសាស្ត្រក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦។

លោក Bubista ដែលមានឈ្មោះពិត Pedro Leitao Brito បានចុះកិច្ចសន្យារយៈពេល ២ រដូវកាលជាមួយ Renaissance Berkane បន្ទាប់ពីការចរចាអូសបន្លាយអស់មួយរយៈ។ ដំបូងមានការពិភាក្សាថា លោកអាចបន្តដឹកនាំក្រុមជម្រើសជាតិកាប់វែរ និងធ្វើការងារទាំងពីរតំណែងក្នុងពេលតែមួយ ប៉ុន្តែទីបំផុតលោកបានសម្រេចលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ ការសម្រេចចិត្តនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់កាប់វែរបញ្ជាក់ជាផ្លូវការផងដែរ។

គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជាគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអាហ្វ្រិកឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំកាប់វែរ ឡើងទៅកាន់ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

នៅក្នុង World Cup ឆ្នាំនេះកាប់វែរ បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ដោយស្មើជាមួយអេស្ប៉ាញ និងអ៊ុយរូហ្គាយ ក្នុងវគ្គចែកពូល មុនពេលចាញ់អាហ្សង់ទីនក្នុងម៉ោងបន្ថែម នៅវគ្គ ៣២ ក្រុមចុងក្រោយ។

សម្រាប់ Renaissance Berkane វិញ ក្លិបបានឈ្នះជើងឯកលីគកំពូលម៉ារ៉ុកនៅឆ្នាំ២០២៥ ហើយបានបញ្ចប់ត្រឹមជើងឯករងរដូវកាលមុន។ លើសពីនេះ ក្លិបក៏បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Champions League រដូវកាលមុនផងដែរ ហើយនឹងបន្តចូលរួមការប្រកួតក្លិបកំពូលប្រចាំទ្វីបអាហ្វ្រិកម្តងទៀតនៅរដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
2026/08/05 01:54:42 pm        46
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
2026/08/05 12:45:39 pm        116
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
2026/08/05 12:26:04 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តខែសីហា

2026/08/05 02:03:36 pm
​Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
2026/08/05 01:54:42 pm
​៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺន​នាក់​ជូន​ដល់​ប្រជាពលរដ្ឋ
2026/08/05 01:45:12 pm
​វិចារណកថា៖ គ្រប់បទល្មើសបរិស្ថានផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក
2026/08/05 01:42:42 pm
​រដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
2026/08/05 01:38:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm